ក្រុម U-16 កម្ពុជាទទួលបានពានរង្វាន់ជាក្រុម Fair Play ក្នុងព្រឹត្តិការណ៍ AFF U-16 Youth Championship

ភ្នំពេញ៖ បើទោះបីជាមិនអាចសម្រេចក្តីបំណងក្នុងការទទួលបានតំណែងជាជើងឯកក្នុងព្រឹត្តិការណ៍ AFF U-16 Youth Championship 2016 ក៏ពិតមែន ក៏ក្រុម U-16 កម្ពុជាបានក្លាយជាក្រុមមួយដែលទទួលបានពានរង្វាន់ Fair Play ក្នុងនាមជាក្រុមដែលលេងប្រកបដោយយុត្តិធម៌ និងគោរពបានយ៉ាងខ្ជា់ប់ខ្ជួនទៅតាមលក្ខខណ្ឌកំណត់របស់ FIFA ក៏ដូចជាលក្ខន្តិកៈនៃការប្រកួតផងដែរ។

13775528_1768926163344884_4571294373927666935_n

ជាការពិតណាស់ ការប្រគល់ពាន់រង្វាន់នេះដល់ក្រុមកម្ពុជាគឺពិតជារឿងមួយដែលត្រឹមត្រូវ និងស្របទៅតាមការយល់់ឃើញរបស់មហាជនផងដែរ ត្បិតថាក្រុមកម្ពុជាជាក្រុមមួយដែលទទួលបានការពិន័យដ៏តិចតួចបំផុតបើធៀបទៅនឹងក្រុមដទៃទៀត ជាក់ស្តែងគ្រាន់តែក្នុុងមួយប្រកួតជាមួយក្រុមកម្ពុជាកាលពីល្ងាចម្សិលមិញក្រុម U-16 ជម្រើសជាតិថៃទទួលបានកាតលឿងរហូតដល់ទៅ៣ ដងឯណោះ ខណៈដែលក្រុមវៀតណាមឯណោះវិញក៏ត្រូវអាជ្ញាកណ្តោលផ្តល់កាតពិន័យមិនតិចនោះឡើយ។

13754258_1768869643350536_3574073082042803554_n

អ្វីដែលជាការកត់សម្គាល់នោះគឺ បើទោះបីជាមានមាឌល្អិតក៏ពិតមែនក៏ក្រុមកម្ពុជាមិនលេងរបៀបខ្សែលើដើម្បីចំណេញនាទី ឬបង្កជម្លោះនៅលើទីលាន ក៏ដូចជាបង្ហាញនូវអាកប្បកិរិយាមិនគប្បីដាក់អាជ្ញាកណ្តាល ក្រុមអ្នកគាទ្រ និងដៃគូប្រកួតឡើយ ផ្ទុយទៅវីញសមាជិកនៃក្រុមកម្ពុជាតែងតែបង្ហាញឱ្យឃើញនៅភាពស្វាហាប់ និងព្យាយាមយកឈ្នះលើដៃគូប្រកបដោយស្មារតីមោះមុត ព្រមទាំងគោរពទៅតាមលក្ខខណ្ឌនៃការប្រកួតជានិច្ច។

13731539_1768870836683750_4561348026625566238_n

សម្រាប់ឆ្នាំនេះដែរ ក្រុម U-16 កម្ពុជាបានបង្ហាញនូវទម្រង់លេងដ៏ល្អមួយ និងបានបង្កើតកំណត់ត្រាលើកទី១ ដោយបានឈានជើងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីបានរង់ចាំឱកាសនេះអស់រយៈពេល១៤ ឆ្នាំមកហើយនោះ។ យ៉ាងណាក៏ដោយលោកគ្រូបង្វឹកជនជាតិជប៉ុុនរបស់់ក្រុម U-16 ជម្រើសជាតិកម្ពុជា Inoue Kazanori បានទទួលស្គាល់ថា ការបរាជ័យក្នុងជំនួបជាមួយក្រុមខ្លាំង២ ក្នុងតំបន់គឺថៃ និងវៀតណាម ជាការបង្ហាញឱ្យឃើញថា សមត្ថភាពរបស់ក្រុមកម្ពុជានៅមានកម្រិតនៅឡើយ ហើយកូនក្រុមរបស់លោកត្រូវការពេលវេលាបន្ថែមទៀតដើម្បីឈានទៅរកភាពខ្លាំងជាងនេះ ខណៈដែលគ្រូបង្វឹករបស់ក្រុមដទៃទៀតក៏បានកោតសរសើរពីការរីកចម្រើនរបស់កីឡាករវ័យក្មេងកម្ពុជា និងបានទស្សន៍ទាយថាក្រុមមួយនេះនឹងក្លាយជាក្រុមដ៏ខ្លាំងមួយនៅក្នងតំបន់នាអនាគតដ៏ខ្លីខាងមុខ ស្របពេលដែលក្រុមអ្នកគាំទ្រកម្ពុជាដែលតែងតែបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតរហូតដល់ចំនួនរាប់មុឺននាក់នោះគឺជាកម្លាំងលើកទឹកចិត្តដ៏មហិមាគួរឱ្យស្ញប់ស្ញែងបំផុត!៕

13769397_1768870513350449_6629445789720593751_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ