កីឡាប្រភេទថ្មី តុងហ្គីលម៉ូដូ គ្រោងដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ កីឡាប្រភេទថ្មីមួយដែលមានប្រភពមកពីប្រទេសកូរ៉េ និងដែលមានឈ្មោះថា តុងហ្គីលម៉ូដូ និងមានប្រភពបែកចេញពីប្រភេទកីឡា ហាប់គីដូ នោះកំពុងតែមានគម្រោងធ្វើការស្នើសុំដាក់បញ្ចូលកីឡានេះ ឱ្យមានវិញ្ញាសាលេងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសគឺចង់ឱ្យមាននៅក្នុងស៊ីហ្គេមឆ្នាំ ២០២៣តែម្ដង។

13754110_865991790171705_1924530351391379772_n

ប្រសិន តុងហ្គីលម៉ូដូ បានចូលក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ មែននោះវានឹងមានបញ្ហាប្រឈមមួយចំនួនកើនឡើង ដោយសារកម្ពុជាមិនធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតកីឡាប្រភេទនេះនៅឡើយ។ ខណៈដែល បច្ចុប្បន្ននេះ សហព័ន្ធកីឡាតុងហ្គីលម៉ូដូមិនទាន់ចូលក្នុងស៊ីហ្គេមនៅឡើយទេ។

13754393_865991786838372_4611263202961653325_n

អគ្គលេខាធិការសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ចំរើន សុផល បានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ យើងគម្រោងដាក់បញ្ជូល កីឡានេះ ទៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម យើងនឹងស្នើដល់សហព័ន្ធ តុងហ្គីលម៉ូដូអាស៊ី និងពិភពលោក ដើម្បីជំរុញបន្ថែមឲ្យកីឡាតុងហ្គីលម៉ូដូរបស់យើងមាននៅក្នុងស៊ីហ្គេម ជាពិសេសឱ្យទាន់ ទៅនិង ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣តែម្ដង»។

13775340_865991896838361_141093270190876823_n

ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ