AFF U-16៖ ថៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកម្ពុជា ៣-០

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំថៃ បានគ្រប់គ្រងចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់បាល់ទាត់យុវជន AFF U-16 Championship ឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ U-16ថៃ ដោយលទ្ធផល ៣-០ មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមយុវជន U-16អូស្ដ្រាលី និងក្រុម U-16វៀតណាម នឹងត្រូវជួបគ្នានាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ។ ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នេះ ក្រុម U-16កម្ពុជា បានបង្ហាញទម្រង់លេងដ៏ល្អ ដោយការពារឲ្យរបូតតែ ៣គ្រាប់ប៉ុណ្ណោះ ក្រោមថ្វីជើងក្រុម U-16ថៃ ដែលធ្លាប់យកឈ្នះ ៦-០ កាលពីជួបគ្នាក្នុងពូលB ។ គ្រាប់បាល់ជ័យជម្នះរបស់ថៃ គឺធ្វើសម្រេចនៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Peerapat Kaminthhong នៅនាទី១២, Korawichh Tasa នៅនាទី២០ និងកីឡាករ Arnon Prasongporn នៅនាទី៣៨ ។ ដោយឡែកក្រុមយុវជន U-16កម្ពុជា ថ្វីត្បិតមិនអាចរកគ្រាប់បាល់បានក៏ពិតមែន ប៉ុន្ដែតង់ទី២ ពួកគេបានព្យាយាមវាយសម្រុកយ៉ាងល្អ ប៉ុន្ដែយ៉ាងណាក៏មិនអាចទម្លុះរបាំងការពាររបស់ថៃបានដែរ ទើបធ្វើឲ្យចប់ការប្រកួត ៩០នាទី ក្រុម U-16ថៃ ឈ្នះក្រុម U-16កម្ពុជា ក្នុងលទ្ធផល ៣-០ ដើម្បីឈ្នះចំណាត់ថ្នាក់លេខ៣ តែម្ដង ៕

3rd Place-Cambodia U-16 vs Thailand U-16 result

 

អត្ថបទ៖ បុត្រា

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ