គេហទំព័របរទេសចុះផ្សាយពីការបញ្ជូនកីឡាករវ័យក្មេងកម្ពូជាពីររូបទៅហ្វឹកហាត់នៅអូស្ត្រាលី

គេហទំព័រ footballchannel.asia ដែលជាគេហទំព័រកីឡាដ៏ល្បីល្បាញនៅអាស៊ី និងទូទាំងពិភពលោកក៏បាន ចុះផ្សាយផងដែរអំពីការបញ្ជូនកីឡាករវ័យក្មេងកម្ពុជាពីររូប គឺ សុខ បញ្ញា និង ស្វាង សំណាង ដើម្បីចូលរួមហ្វឹកហាត់រយៈពេល ២ សប្តាហ៍ជាមួយក្រុមថ្នាលយុវជនរបស់ក្លឹប Wellington Phoenix ដែលលេងនៅ A-League ក្នុងប្រទេសញូវហ្សេឡែន។ សូមបញ្ជាក់ថា កីឡាករទាំងរូបនេះគឺជាសមាជិកនៃក្រុមថ្នាលយុវជនអាយុក្រោម១៥របស់ក្លឹបជើងឯកលីកកំពូលកម្ពុជា (Metfone Cambodian League) ភ្នំពេញក្រោន។

10418866_1055204021173788_6925185967420703860_n

អត្ថបទ៖ មករា

រូបភាព៖ PPCFC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ