អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ផ្តួលជើងខ្លាំងថៃបានសម្រេចដូចការរំពឹងទុក

ភ្នំពេញ៖ នៅលើសង្វៀន SEA TV នាយប់ថ្ងៃទី២២ ខែកក្កដាកន្លងទៅអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំង បានយកឈ្នះអ្នកប្រដាល់ជើងចាស់ថៃ Phun Sawath បានដោយពិន្ទុ ។ តាមពិតទៅអ្នកប្រដាល់ថៃរូបនេះពុំធ្លាប់ប្រកួតចាញ់លើទឹកដីកម្ពុជាទេ ហើយក៏មានអ្នកប្រដាល់កម្ពុជាខ្លាំងៗក៏មិនតិចដែរដែលត្រូវអ្នកប្រដាល់ថៃរូបនេះបង្ក្រាបបាននោះ ។

ឆ្លងកាត់ ការប្រកួត ៥ទឹកគេសង្កេតឃើញថាអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងមានប្រៀបខ្លះៗតែប៉ុណ្ណោះលើអ្នកប្រដាល់ថៃរូបនេះ ។ លើកត្តាបច្ចេកទេស កលល្បិច Phun Sawath មិនចាញ់ម្ទេសខ្មាំងឡើយតែកម្លាំងរបស់គេចាញ់ប្រៀបម្ទេសខ្មាំងដាច់តែម្ដង។

Pich-mteskhmaing-Phun-Sawath-[800x600]

ដោយឡែកអាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យបានជួបបរាជ័យក្រោមដណ្ដាប់ដៃអ្នកប្រដាល់ថៃ Den Sayam ទៀតហើយ ។មួយរយៈនេះសំអាតជួបបរាជ័យស្ទើរតែគ្រប់ការប្រកួត ។ក្នុងការប្រកួត ៥ ទឹកសំអាតត្រូវ Den Sayam គៀបសង្កត់ជាប់ស្ទើេតែរកឱកាសវាយសងមិនបាន ។សំអាតដើរចូលទៅរកគូប្រកួតមែនតែចូលទៅឲ្យគេវ៉ៃតែប៉ុណ្ណោះ ។ជាអ្នកប្រដាល់ដែលល្អមួយរូបនេះពេលនេះសំអាតជួបបរាជ័យស្ទើរតែគ្រប់ការប្រកួតតែម្ដង គឺមួយរយៈចុងក្រោយនេះគេចាញ់រហូត ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ