ព្រឹត្តិការណ៍ 8th ASEAN School Games បើកជាផ្លូវការ ខណៈកម្ពុជាមានអត្តពលិកចូលរួម ២៣ រូប

ឈៀងម៉ៃ៖ ព្រឹត្តិការណ៍ ASEAN School Games លើកទី ៨ដែលកំពុងតែធ្វើឡើងនៅខេត្តឈៀងម៉ៃ នៃព្រះរាជាណាចក្រថៃនោះបានសម្ពោធបើកការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញនេះ ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីមកពីប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ាន ហើយជាសរុបមានអត្តពលិកទាំងអស់មានចំនួន ៩០១ នាក់។

13716195_866741200096764_7716660810935940747_n

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងថ្នាក់ដឹកនាំអគ្គនាយកកីឡា ព្រមទាំងប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមក្នុងពិធីបើកជាផ្លូវការ នូវការប្រកួតកីឡាសិស្សអាស៊ានលើកទី៨ នៅខេត្ត ឈៀងម៉ៃ ប្រទេសថៃនេះផងដែរ

13769434_866740833430134_1341980644649641390_n

សូមបញ្ជាក់ថា មានប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមិនចូលរួមនោះគឺមីយ៉ាន់ម៉ា ទីម័រខាងកើត និង ហ្វីលីពីន រីឯប្រទេសដែលបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតច្រើនជាងគេគឺម៉ាឡេស៊ីដែលមានចំនួន១៩៤ នាក់ ថៃដែលជាម្ចាស់ផ្ទះមានចំនួន១៩១នាក់ សិង្ហបូរី១៧៩នាក់ ឥណ្ឌនេស៊ី១៧៦នាក់ ឡាវ ៧៧នាក់ វៀតណាម៤៥នាក់ កម្ពុជា២៣នាក់ និង ប្រ៊ុយណេតិចជាងគេ ពោលគឺមានចំនួន១៦នាក់ ។

13697057_866740863430131_691245149755216063_n

ជាមួយគ្នានេះដែរ ប្រភេទកីឡាដែលបានដាក់ឲ្យប្រកួតមានចំនួន ១១ប្រភេទគឺ អត្តពលកម្ម , ហែលទឹក, , វាយកូនឃ្លីលើតុ, វាយកូនបាល់, វាយសី, វាយកូនហ្គោល, បាល់បោះ, កាយសម្ព័ន, សីប៉ាកតាក្រ, បាល់ទាត់ក្នុងសាល និងបាល់ទះ ។

13690724_866741333430084_5844248691215382390_n

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយបានបញ្ជូនកីឡាករ និងកីឡាករលើប្រភេទកីឡាចំនួន ៥ ទៅប្រកួតគឺ៖ អត្តពលកម្ម, ហែលទឹក,វាយកូនឃ្លីលើតុ, វាយកូនបាល់ និង វាយសី៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ