ឡូយមែន! ក្រុម U-16 ទីម័រខាងកើតនាំគ្នាស្រែកហ៊ោគាំទ្រកម្ពុជាឡើងកក្រើកស្តាតយប់មិញ

ភ្នំពេញ៖ ក្នុងជំនួបជាមួយក្រុម U-16 វៀតណាមកាលពីយប់មិញនេះបានប្រព្រឹត្តិទៅក្រោមក្រសែភ្នែករបស់ទស្សនិកជនរាប់មុឺននាក់ដែលបានធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមU-16 ទីម័រខាងកើតដែលបានបរាជ័យក្រោយថ្វីជើងក្រុម U-16 កម្ពុជានាវគ្គជម្រុះតាមពូលនោះ ក៏បាននាំគ្នាមកស្រែកហ៊ោលើកទឹកចិត្តដល់ក្រុមកម្ពុជាតាំងតែពីការប្រកួតមិនទាន់ចាប់ផ្តើមមកម្ល៉េះ។

13781691_568806239958266_7242994912789144571_n

នៅពេលដែលការប្រកួតកំពុងតែប្រព្រឹត្្តទៅយ៉ាងស្វិតស្វាញនោះ ក្រុមកីឡាករទីម័របាននាំគ្នាស្រែកហ៊ោ ព្រមៗគ្នាខ្លាំងថា « Cambodia  Cambodia….» ដោយមានទាំងការទះដៃខ្លាំងៗផង។ ពេលនោះក្រុមអ្នកគាមទ្រកម្ពុជាក៏បានស្រែកបន្ទរតាមប្រកបដោយក្តីសប្បាយរីករាយ។

13700217_323583784695898_4968075109144100751_n

ខ្សែប្រយុទ្ធលេខ១១ Aldo របស់ក្រុមទីម័រ បានថ្លែងយ៉ាងខ្លីថា ពួកគេរីករាយក្នុងការមកស្រែកហ៊ោលើកទឹកចិត្តដល់ក្រុមកម្ពុជា! សូមបញ្ជាក់ថា បើទោះបីជាក្រុមរបស់ខ្លនបានរងបរាជ័យដោយសារក្រុមកម្ពុជាក៏ពិតមែន ប៉ុន្តែក្រុមទីម័រខាងកើតបានបង្ហាញនូវទឹកចិត្តនៃការរាប់អាន និងមិត្តភាពដែលមិនអាចបំភ្លេចសម្រាប់ប្រជាជនកម្ពុជា ជាពិសេសពួកគេក៏បានចំណាយពេលក្នុងការដើរកម្សាន្តនៅតាមរមណីយដ្ឋានខ្លះៗនៅក្នុងរាជធានីភ្នំពេញផងដែរ៕

13709773_1638927896435400_7141815936352902835_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ