កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ ២០១៧

កម្ពុជានឹងទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៧ ខាងមុខនេះ! ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីល្ងាចម្សិលមិញ លោក Kim Kyong Ho ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ I.T.F អាស៊ី បានថ្លែងកោតសរសើរសមត្ថភាពក៏ដូចជាការរីកចម្រើននៃកីឡាតេក្វាន់ដូ I.T.F នៅក្នុងប្រទេសកម្ពុជា និងទ្វីបអាស៊ីទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអះអាងថា កម្ពុជានឹងទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៧ ខាងមុខនេះផងដែរព្រោះថាកម្ពុជាមានកីឡាករល្អៗជាច្រើនប្រកបដោយសក្តានុពលក្នុងការដណ្តើមមេដាយទាំងកម្រិតតំបន់ និងសកលលោក។

11692658_703094919817823_4538785596126952091_n

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ