គ្រូ U-16 ថៃ៖ ខ្ញុំគ្មានកង្វល់ចំពោះការប្រកួតជាមួយអូស្ត្រាលីឡើយព្រោះ…!

ភ្នំពេញ៖ បន្ទាប់ពីបានយកឈ្នះលើក្រុមឡាវក្នុងលទ្ធផល ២-០ កាលពីរសៀលម្សិលមិញរួចមក ក្រុមជើងឯកឆ្នាំចាស់ថៃ នឹងត្រូវប្រកួតជាមួយក្រុម U-16 អូស្ត្រាលី នៅវេលាម៉ោង ៣.៣០ នាទីរសៀលថ្ងៃទី២១ ខែកក្កដា ស្អែកនេះដណ្តើមប្រជែងគ្នាដណ្តើមយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។

U-16 Thai Coach

ជាមួយគ្នាដែរលោក ឆ័យយ៉ុង ខាំពាម គ្រូបង្វឹកក្រុម U-16 ជម្រើសជាតិថៃ បានលើកឡើងថា ការជួបអូស្ត្រាលីគឺពិតជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ក្រុមរបស់លោក ព្រោះនេះជាដំណើរឆ្ពោះទៅរកការពារជើងឯក និងដើម្បីបង្ហាញថាក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រកួតកម្រិតតំបន់អាស៊ីបាន។

គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ការរក្សាកំណត់ត្រាឈ្នះ និងទាត់បញ្ចូលទីគូប្រកួតរហូតដល់ ១២គ្រាប់ រួមទាំងការរក្សាបានការទប់ស្កាត់គ្រាប់បាល់ពីគូប្រកួតគឺជារឿងមិនងាយស្រួលនោះឡើយ។ និយាយតាមត្រង់ទៅ ខ្ញុំបានឃើញពួកគេ បានមកសង្កេតមើលការប្រកួត និងទម្រង់លេងរបស់យើង ប៉ុន្តែខ្ញុំគ្មានកង្វល់ចំពោះការប្រកួតជាមួយអូស្ត្រាលីនោះទេ  ព្រោះយើងនៅមានកីឡាករជម្រើស ១១ នាក់ដែលមិនទាន់បានបង្ហាញខ្លួនរួមគ្នានៅក្នុងប្រកួតកន្លងមកឡើយ។ ដូច្នេះ នេះជាបទពិសធន៍មួយដ៏ល្អសម្រាប់ដើម្បីឈានទៅរកកម្រិតខ្ពស់ក្នុងតំបន់អាស៊ីនេះ។»

សូមបញ្ជាក់ផងដែថា ជំនួបរវាងក្រុមទាំងពីរនេះក៏នឹងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ True Sport 1  និង True4U ផងដែរ៕

ប្រភព៖ សមាគមបាល់ទាត់នៃប្រទេសថៃ

ប្រែសម្រួល៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ