ក្រុម Victory ក្លាយជាជើងឯកពាន Premium Cup ប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់មិនអាជីព Premium Cup ឆ្នាំ២០១៦ បានរកឃើញក្រុមជើងឯកហើយ គឺបានទៅក្រុម Victory FC ក្រោយឈ្នះក្រុម Dai Ek FT ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីជាមួយលទ្ធផល ៤-៣ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានស្មៅសិប្បនិម្មិត Premium កាលពីល្ងាចមិញ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមអាណាចក្រប៉ៃតង ក្រោយយកឈ្នះក្រុម World Cup ៥-៤ ដោយបាល់ប៉េណាល់ទីដូចគ្នា។

13599836_1700965413497933_3159402021423260290_n

សម្រាប់ការប្រកួតម៉ោងធម្មតារវាងក្រុម Victory FC និងក្រុម Dai Ek FT បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៦-៦ បន្ទាប់មកទើបគណៈកម្មការសម្រេចផ្ដល់ការទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្ដីតែម្ដង ។ ជាលទ្ធផលក្នុងចំណោម ៥គ្រាប់កីឡាករក្រុម Victory FC ធ្វើសម្រេចបាន ៤គ្រាប់ ឯកីឡាករក្រុម Dai Ek FT ធ្វើបានត្រឹម ៣គ្រាប់ នាំឲ្យក្រុម Victory FC លើកពាន Premium Cup ឆ្នាំ២០១៦នេះតែម្ដង។

13612241_1042077105879814_79090996637940779_n

ចំណែកជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣វិញ អតីតក្រុមខ្លាំងអាណាចក្រប៉ៃតង បានប្រកួតស្មើក្រុម World Cup ដែលដឹកនាំដោយកីឡាករ ឃឹម បូរី ស្មើគ្នា ២-២ ក្នុងការប្រកួតម៉ោងធម្មតា បន្ទាប់មកទើបកើតមានការទាត់ប៉េណាល់ទី តែសំណាងមិនល្អកូនក្រុម ឃឹម បូរី ទាត់ ៥គ្រាប់ចូល ៣គ្រាប់ ធ្វើឲ្យក្រុមអាណាចក្រប៉ៃតង មានឱកាសឈ្នះលេខ៣ ក្រោយទាត់បាល់ប៉េណាល់ទី ៥គ្រាប់ចូល ៤គ្រាប់នោះ។

13606469_1700953803499094_7260974711307129251_n

ជាមួយនឹងការដណ្ដើមបានតំណែងជើងឯកខាងលើនេះដែរ ក្រុម Victory ទទួលបានមេដាយមាស និងពានធំ ១គ្រឿងអមដោយប្រាក់រង្វាន់ ៣លានរៀល, ក្រុមជើងឯករង Dai Ek FT ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ២លានរៀលខណៈក្រុមចំណាត់ថ្នាក់លេខ៣ អាណាចក្រប៉ៃតង ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៥០ម៉ឺនរៀលផងដែរ៕

13524554_1700964070164734_5733403644913809753_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ