អ៊ុំ សេរីរ័ត្ន វិវត្តខ្លួនពីកីឡាករបាល់ទះមកជាអ្នកចាំទីដៃស្អិតក្នុងក្រុមបាល់ទាត់ជម្រើសជាតិ

ភ្នំពេញ៖ កីឡាករ អ៊ុំ សេរីរ័ត្ន ដែលត្រូវបានអ្នកគំាទ្រវិស័យបាល់ទាត់កម្ពុជាប្រសិទ្ធនាមថា អ្នកចាំទីដៃស្អិតវ័យក្មេង នោះទើបតែទទួលបានពានរង្វាន់ជាអ្នកចាំទីល្អបំផុតនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោហ៊ុន សែន ឆ្នាំ២០១៦ បន្ទាប់ពីកីឡាកររូបនេះបានជួយសង្គ្រោះក្រុមរបស់ខ្លួនពីការទម្លុះសំណាញ់ទីពីសំណាក់ក្រុមបដិបក្ខបានជាច្រើនលើកច្រើនសារ។ ជាងនេះទៅទៀតអ្នកចាំទីវ័យក្មេងរូបនេះក៏បានក្លាយជាអ្នកសង្គ្រោះបាល់ដ៏ល្អបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ។

13592359_1760392584198242_1414628471136344789_n

អ៊ុំ សេរីរ័ត្ន ធ្លាប់បានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនដល់បណ្តាញព័ត៌មានសប្បាយថា កាលពីកុមារភាពរូបគេចូលចិត្តលេងបាល់ទាត់ដោយសារទទួលបានឥទ្ធិពលពីបងប្រុស អ៊ុំ វិចិត្រ ដែលជាកីឡាករបាល់ទាត់ និងឪពុកម្ដាយក៏ជាអ្នកកីឡាផងដែរនោះ។យ៉ាងណាក៏ដោយ បាល់ទាត់មិនមែនជាប្រភេទកីឡាដែលរូបគេចង់ចាប់ធ្វើជាអាជីពឡើយ។ តាមពិតរូបគេចង់ក្លាយជាកីឡាករបាល់ទះដើម្បីស្នងតំណែងឪពុកម្តាយរបស់ខ្លួន។ ក្រោយមក ដោយសារតែតូចចិត្តព្រោះធ្វើតេស្តមិនជាប់ក្នុងក្រុមយុវជនជម្រើសជាតិអាយុ១៣ឆ្នាំ និង១៥ឆ្នាំ រូបគេក៏សម្រេចចិត្តឈប់លេងបាល់ទាត់ ហលើយងាកមកលេងបាល់ទះវិញ ប៉ុន្តែខណៈដែលតែកំពុងឡើងដៃនោះ ស្រាប់តែលោកទេព ឡុងរចនា បានហៅយុវជនបានកម្ពស់រូបនេះមកចូលរួមជាមួយក្រុមក្នុងតួនាទីជាអ្នកចាំទីវិញ។

13495183_1759211804316320_414216510208862882_n

បន្ទាប់ពីបានឆ្លងកាត់់ការលំបាក ឧបសគ្គ ក៏ដូចជាការហ្វឹកហាត់ដ៏សស្រាក់ស្រាំ រួមទាំងការធ្លាក់ទឹកចិត្តម្តងម្កាលផងនោះ កីឡាករ អ៊ុំ សេរីរ័ត្ន បានពុះពារយ៉ាងស្វិតស្វាញដើម្បីជម្នះបញ្ហាទាំងនេះ និងបានតាំងចិត្តកាន់តែខ្លាំងឡើងៗថែមទៀតដើម្បីឆ្ពោះទៅរកគោលដៅនៃអាជីពរបស់ខ្លួន។ ដោយសារតែឆន្ទៈនិងក្តីសង្ឃឹម ព្រមទាំងមានការលើកទឹកចិត្ត និងណែនាំពីក្រុមគ្រួសារ គ្រូបង្វឹក និងមិត្តរួមក្រុមរបស់ខ្លួននោះ សេរីរ័ត្ន បានវិវត្តន៍ខ្លួនកាន់តែប្រសើ់រពីមួយថ្ងៃទៅមួយថ្ងៃ រហូតត្រូវបានហៅឱ្យចូលរួមក្នងក្រុមបាល់ទាត់ជម្រើសជាតិ U-23 និងក្រុមឈុតធំ ថែមទាំងបានបង្ហាញខ្លួនក្នុងការប្រកួតសំខាន់ៗជាច្រើនដូចជាការប្រកួតជម្រុះ World Cup ជុំទី២ និងក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៥ រួមទាំងការប្រកួតមិត្តភាពអន្តរជាតិជាច្រើនទៀត ដោយអ្នកចាំទីរូបនេះធ្វើបានយ៉ាងល្អថែមទាំងទទួលបានការគាំទ្រ ក៏ដូចជាកោតសរសើរជាបន្តបន្ទាប់ពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់នៅកម្ពុជា។

13521905_1760392414198259_5187370894225948047_n

គិតមកទល់ពេលនេះ ក្រៅពីបានជួយការពារសំណាញ់ទីរបស់ក្លឹបការពារជាតិ និងក្រុមជម្រើសជាតិ ក្នុងនាមជាបង្គោលដ៏រឹងមាំមួយនោះ អ្នកចាំទីដៃស្អិតដែលបានចាប់កំណើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៥ រូបនេះបានសាងសមិទ្ធផលគួរជាទីមោទនសម្រាប់ខ្លួននៅលើវិថីបាល់់ទាត់ដោយបានទាក់ទាញសមានចិត្តពីអ្នកគំាទ្រ ការនាំមកនូវកិត្តិិយសជូនជាតិ និងការទទួលបានពានជាអ្នកចាំទីល្អជាងគេប្រចាំការប្រកួត Hun Sen Cup កាលពីម្សិលមិញនេះ៕

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ