អារម្មណ៍ដ៏សែនឈឺចាប់របស់ ប្រាក់ មុន្នីឧត្តម ក្រោយស្វាយរៀងឈ្នះត្រឹមជើងឯករង

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមព្រះខ័នរាជស្វាយរៀងកីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានគ្រូបង្វឹកបង្ខំចិត្តប្ដូរចេញនៅដើមតង់ទី១អំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ កាលពីយប់មិញ ដោយសាររបួសមិនអាចបន្ដបានស្របពេលស្វាយរៀង បានត្រឹមឈ្នះជើងឯករង ក្រោយចាញ់ក្រុមការពារជាតិ ដោយបាល់ប៉េណាល់ទីជាមួយលទ្ធផល ៧-៦ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ ។

13178622_1030308853701461_4071471126009163318_n

ក្រោយមិនអាចជួបមិត្តរួមក្រុម និងមិនអាចជួយក្រុមការពារតំណែងជើងឯកបានដូច្នេះ កីឡាករល្បីរូបនេះកីបានបង្ហាញពីការឈឺចាប់របស់ខ្លួន នៅលើ Facebook នាព្រឹកនេះថា «ការឈឺចាប់របួសរបស់ខ្ញុំ មិនស្មើរនឹងការឈឺចាប់សោកស្តាយដែលមិនបានជួយមិត្តរួមក្រុមនោះទេ» ។ ជាការពិតកាលពីយប់មិណ ប្រាក់ មុន្នីឧត្តម បានចូលលេងមិនដល់ ១០នាទីផងក៏ប៉ះទង្គិចជាមួយកីឡាករ ស ពិសិដ្ឋ របស់ក្រសួងការពារជាតិ នាំឲ្យមានរបួសលេងលែងកើតតែម្ដង ។

13533097_1060817930650553_78780457839252443_n

គួរបញ្ជាក់ថា តំណែងជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ គឺបានទៅក្រុមក្រសួងការពារជាតិក្រោយឈ្នះក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលសរុប ៨-៧ ។ ចំណែកលេខ៣ បានទៅក្រុមភ្នំពេញក្រោនបន្ទាប់ពីយកឈ្នះក្រុមស៊ីម៉ាក់ ដោយលទ្ធផល ១-០ ពីម្សិលមិញ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីឆ្នាំនេះ លេខ១ បាន ៨០លានរៀល,លេខ២ ទទួលបាន ៤០លានរៀល និងលេខ៣ ទទួលបាន ២០លានរៀល ៕

Capture (1)

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ