ព្រឹត្តិការណ៍ Asia Cross Country Rally 2015 លើកទី២០

Asia Cross Country Rally 2015 ជាព្រឹត្តិការណ៍ខួបលើកទី២០ សម្រាប់ឆ្នាំ២០១៥នេះ ដែលនឹងចាប់ផ្តើមពីទីក្រុងបុរាណ ឈៀងម៉ៃ ជាមួយនឹងការរៀបចំគ្រប់ដំណាក់កាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ សម្រាប់កាលបរិច្ឆេទនៃការចាប់ផ្តើមគឺនៅថ្ងៃសៅរ៍ ទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ។ ព្រឹត្តិការណ៍នេះនឹងធ្វើដំណើរនៅជុំវិញប៉ែកខាងជើងប្រទេសថៃ ហើយបន្ទាប់មកត្រឡប់ទៅឈៀងម៉ៃ ម្តងទៀត។ ដោយឡែកសម្រាប់លក្ខណៈផ្លូវគឺជាផ្លូវក្នុងតំបន់ភ្នំដែលខ្ពស់ជាងកម្រិតទឹកសមុទ្រ ដែលតំបន់នេះវាមានលក្ខណៈអំណោយផលសម្រាប់ព្រឹត្តិការណ៍នេះតែម្តង។

ដោយឡែកក្នុងព្រឹត្តិការណ៍ឆ្នាំនេះ កម្ពុជាមានរថយន្តចូលរួមប្រណាំង ១គ្រឿង អមដោយរថយន្តជំនួយការ ២គ្រឿង និងម៉ូតូប្រណាំង ២គ្រឿងផងដែរ។ នេះបើតាមការឱ្យដឹងរបស់លោក គឹម គុណ្ណាក់  មន្ត្រីព័ត៌មានរបស់ KARA ( Kampuchea Autosport Racing Agency)។
11755247_484336338394493_8234335289971803788_n

(ផែនទីការប្រកួត)
Untitled

គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៤កីឡាករកម្ពុជាបានចូលរួមក្នុងការប្រកួត Asia Cross Country Rally ពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃ មកដល់ទីក្រុងភ្នំពេញអស់រយៈពេល ៧ថ្ងៃ ស្មើនឹងចង្ងាយផ្លូវ២១០០គីឡូម៉ែត្រ។ ក្នុងនោះមានកីឡាករម៉ូតូចំនួន ០៣រូប និងកីឡាកររថយន្តចំនួន ០១រូប រួមទាំង co-driverចំនួន ០២រូបផងដែរ។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះសូមទាក់ទងភ្នាក់ងារ KARA តាមរយៈលេខទូរស័ព្ទលេខ ០១២ ៦៣៦ ៦៣៦។

នេះ! រូបភាពរបស់កីឡាករកម្ពុជា​កាលពីឆ្នាំ២០១៤

10455313_470928836401910_4455510397871956476_n

11535826_470928746401919_4420998806076467074_n

11245495_470929336401860_1001813409179195133_n

អត្ថបទ៖ បារាំង
រូបភាព៖ KARA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ