ឡៅ ចន្ទ្រា នឹងត្រូវជួបជាមួយកីឡាករថៃ Kawan Lek Tor នាថ្ងៃសុក្រសប្តាហ៍នេះ

កីឡាករជើងខ្លាំងនិងកំពុងតែល្បីឈ្មោះក្នុងពិភពប្រដាល់កម្ពុជា ឡៅ ចន្ទ្រា នឹងត្រូវជួបជាមួយកីឡាករថៃ Kawan Lek Tor នៅលើសង្វៀននៃស្ថានីយ៍ទូរទស្សន៍បាយ័ននាថ្ងៃសុក្រ ទី២៤ ខែកក្កដា ខាងមុខនេះវេលាម៉ោង ៤.០០ រសៀល។
សូមបញ្ជាក់ថា កីឡាករជើងខ្លាំងថៃម្នាក់នេះមានកម្ពស់ ១,៧២ ម៉ែត្រ ហើយធ្លាប់ប្រកួត ១៣៣ ដង ឈ្នះ ១០២ ចាញ់ ២១ ដងនិងផ្តួលគូប្រកួតឲ្យសន្លប់ ១៥ដងផងដែរ។ យ៉ាងណាក៏ដោយក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ចន្ទ្រា មិនដែលបណ្តោយឲ្យដៃគូរបស់ខ្លួនបានវាយហួសពីទឹកទី៣ឡើយ ខណៈដែលគេក៏ជាអ្នកប្រយុទ្ធម្នាក់ដែលមានទិចនិចវាយពិសេសកែង និងជង្គង់មិនធម្មតាឡើយ។

11701162_710192489108066_2479854248358097453_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ