បញ្ជាការដ្ឋានអង្គរក្ស A ក្រសោបពានទាំងពីរក្របខណ្ឌ

នៅទីបំផុតក្រុមបញ្ជាការដ្ឋានអង្គរក្ស A បានក្លាយជាជើងឯកនៃការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៥ បន្ទាប់ពីបានយកឈ្នះលើក្រុមក្រសួងមហាផ្ទៃក្នុងលទ្ធផល២៥-២១ ទាំង៣សិតរួចមក។ ការប្រកួតបាល់ទះក្របខណ្ឌកំពូលប្រចាំឆ្នាំនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនស្រាបៀរលីអូ (Leo beer) នេះបានទាក់ទាញអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីចាប់តាំងពីការប្រកួតតាមមណ្ឌលរហូតដល់ថ្ងៃផ្តាច់ព្រ័ត្រទី១៩ ខែកក្កដានេះតែម្តង។

1

3

2

ប្រិយមិត្តជាច្រើនបានចូលរួមទស្សនាក៏ដូចជាគាំទ្រអមដោយសម្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយរីករាយពោរពេញដោយក្តីរំភើបស្ទើរបែកសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមបញ្ជាក់ថា ជ័យជម្នះនៃគឺពិតជាជោគជ័យដ៏អស្ចារ្យសម្រាប់ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដោយបានក្រសោបពានរង្វាន់ទាំង២កម្រិតតែឯងពោលគឺទាំងពានរង្វាន់ស្រាបៀរលីអូ រួមទាំងពានរង្វាន់សម្តេចតេជោដែលជាពានរង្វាន់ថ្នាក់ជាតិកំពូលប្រចាំឆ្នាំផងដែរ៕

5

6

7

4

8

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ