U15 កម្ពុជានឹងត្រលប់ពីការហ្វឹកហាត់នៅជប៉ុន នាល្ងាចនេះ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះវេលាម៉ោង ០៤:៥០ល្ងាច នៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ។ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ឆ្នាំ នឹងត្រលប់មកកាន់មាតុប្រទេសវិញ ក្រោយពីបានធ្វើការហ្វឹកហាត់នៅទីក្រុង Sendai ប្រទេសជប៉ុន។  ការត្រលប់មកនេះដែរ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនក្រោមអាយុ ១៦ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥។ នេះបើតាមការឱ្យដឹងតាមរយៈហ្វេកបុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

11049548_1640254849545350_780259291642243717_n

រូបភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

នេះជាកាលវិភាគនៃការប្រកួតជើងឯកយុវជនក្រោមអាយុ ១៦ឆ្នាំ  ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥។

11745959_1640238056213696_2409565591471707047_n

អត្ថបទ៖ បារាំង

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ