MCL បឹងកេតអង្គរ ឈរលើកំពូលតារាង ក្រោយបន្តការឈ្នះរបស់ខ្លួន

ឈានចូលមកដល់សប្តាហ៍ទី៥នៃការប្រកួតមិត្តហ្វូនខេមបូឌានលីកនេះ ក្រុមបឹងកេតអង្គរ បានលោតឡើងទៅលើកំពូលតារាងពិន្ទុក្នុងសប្តាហ៍ទី៥នេះ ក្រោយពីខ្លួនបានបំបាក់ក្រុមមិនដែលចាញ់ បៀលប្រាយយូណាយធីត ឱ្យស្គាល់ពាក្យបរាជ័យ ក្នុងលទ្ធផល ១-០ នារសៀលមិ្សលមិញនេះ។ ការទទួលបានជ័យជម្នះនេះ នាំឱ្យ បឹងកេតអង្គរ ហក់ឡើងឈរនៅកំពូលតារាង ជាបណ្តោះអាសន្នវិញ ព្រោះប្រសិនបើមើលទៅលើពិន្ទុ បឹងកេតអង្គរ មាន១៣ពិន្ទុ ស្មើគ្នាជាមួយជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន តែលើសគ្រាប់បាល់ស៊ុតបញ្ចូលទី។ យ៉ាងណាមិញ បឹងកេតអង្គរក៏ត្រូវរង់ចាំអ៊ុតមើល​គ្រាប់បាល់របស់ភ្នំពេញក្រោន នៅថ្ងៃស្អែកដែលត្រូវជួបជាមួយ CMAC United FC ព្រោះថាបឹងកេតអង្គរ លើសគ្រាប់បាល់របស់ភ្នំពេញក្រោន តែ៤គ្រាប់ប៉ុណ្ណោះ។

អីចឹង! ចាំអ៊ុតមើលលទ្ធផល រវាងភ្នំពេញក្រោន ជាមួយ  CMAC United FC ទាំងអស់គ្នានៅថ្ងៃស្អែក

តារាងលទ្ធផលសប្តាហ៍ទី៥

Untitled

អត្ថបទ៖ បារាំង

ប្រភព៖ http://www.weltfussballarchiv.com/

មតិយោបល់

Sponsor

អត្ថបទថ្មីៗ