«សមរភូមិអ្នកប្រយុទ្ធ» ប្រមូលផ្តុំយុទ្ធគុន៦ប្រភេទលើសង្វៀនតែមួយ

បណ្តាកីឡាករក្បាច់ប្រដាល់បុរាណខ្មែរ ប្រដាល់ថៃឬមួយថៃ ល្បុក្កតោ ការ៉ាតេដូ សូរិនហ្ស៊ីកាំប៉ូ និងក្បាច់យុទ្ធគុនចម្រុះ(MMA) នឹងត្រូវបង្ហាញខ្លួនរួមគ្នាដើម្បីអង្រួនសង្វៀននៃស្ថានីយ៍ទូរទស្សន៍ PNN តាមរយៈកម្មវិធី « សមរភូមិអ្នកប្រយុទ្ធ» ដែលជាព្រឹត្តិការណ៍ប្រកួតថ្មីមួយមិនធ្លាប់មាននៅកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីរកឲ្យឃើញថាតើក្បាច់ប្រយុទ្ធណាមួយ ឬ កីឡាករណាមួយដែលខ្លាំងពូកែជាងគេ?

Camsports1

ការប្រកួតនេះនឹងត្រូវបែងចែកជា៣ប្រភេទទម្ងន់រួមមាន៖ ៥៤គីឡូក្រាម ៥៧គីឡូក្រាម និង ៦៣,៥គីឡូក្រាមហើយក្នុងប្រភេទទម្ងន់នីមួយៗមានអ្នកប្រយុទ្ធមកពីកីឡាទាំង៦ ចំនួន៨រូបដែលត្រូវបានចែកចេញជា២ពូល។
លោក ទិត្យ សុវណ្ណ ជាអ្នកគ្រប់គ្រងកម្មវិធីនេះបានបញ្ជាក់ថា ជ័យលាភីលេខ១នឹងទទួលបាន ខ្សែក្រវាត់១ ពាន១ និងប្រាក់រង្វាន់១០០០០ដុល្លាសហរដ្ឋអាម៉េរិគ ហើយលេខ២ទទួលបាន៣០០០ដុល្លា និងលេខ៣ទទួលបាន២០០០ដុល្លា ខណៈដែលចំណាត់ថ្នាក់លេខ៤នឹងទទួលបាន១០០០ដុល្លាផងដែរ។
កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកក្កដា រៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង៤ ដល់ម៉ោង ៦ល្ងាចនៅស្ថានីយ៍ទូរទស្សន៍ PNN ដែលទើបតែបង្កើតថ្មី។

Camsports

អត្ថបទ/ រូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ