MCL ភ្នំពេញក្រោន ឈរកំពូលតារាងបណ្តោះអាសន្ន ចាំអ៊ុតមើលបឹងកេតអង្គរថ្ងៃនេះ

ក្រោយពីខ្លួនបានបំបាក់ក្រុមខ្លាំង ក្រសួងការពារជាតិ កាលពីម្សិលមិញនេះ ក្លឹបភ្នំពេញក្រោន បានឈរកំពូលតារាងពិន្ទុ សម្រាប់សប្តាហ៍ទី៥នេះ ជាបណ្តោះអាសន្នសិន ចាំអ៊ុតមើលក្លឹបបឹងកេតអង្គរ ដែលធ្លាក់មកលេខពីរវិញ ដោយសារភ្នំពេញក្រោនបាន៣ពិន្ទុ ក្រោយយកឈ្នះ ក្រសួងការពារជាតិម្សិលមិញ។ យ៉ាងណាមិញការស្ថិតនៅកំពូលតារាងនេះ មិនអាចស្ថិតស្ថេរបាននោះទេ ប្រសិនបើក្លឹបបឹងកេតអង្គរ អាចទទួលបានជ័យជម្នះនាល្ងាចនេះ មានន័យថាប្រសិនបើ បឹងកេតអង្គរអាចយកឈ្នះបាន បឹងកេតអង្គរនឹងឡើងមកកំពូលតារាងវិញ បើទោះបីថាមានពិន្ទុស្មើគ្នាក៏ដោយ តែបឹងកេតអង្គរ មានគ្រាប់បាល់ស៊ុតចូលច្រើនជាងភ្នំពេញក្រោន។ ប៉ុន្តែទោះជាយ៉ាងណា ចាំអ៊ុតមើលជាមួយគ្នា នាល្ងាចនេះ តើបឹងកេតអង្គរអាច រកបាន៣ពិន្ទុបន្ថែមទៀត ឬយ៉ាងណា? ហើយខ្លួនអាចរក្សាបាននូវពាក្យថា”…..ខ្លួននឹងឈ្នះគ្រប់ការប្រកួត…..” បានដែររឺអត់?

ទស្សនាតារាងពិន្ទុប្រចាំសប្តាហ៍ទី៥នៃការប្រកួត!

Untitled

អត្ថបទ៖​ បារាំង

ប្រភព៖ http://www.weltfussballarchiv.com/

មតិយោបល់

Sponsor

អត្ថបទថ្មីៗ