MCL លទ្ធផលសប្តាហ៍ទី៥នៃការប្រកួត

ឈានចូលមកដល់សប្តាហ៍ទី៥នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ម្សិលមិញនេះ មានការប្រកួតចំនួនបីគូ។ ងាកមកកីឡដ្ឋាន RSN វិញមានការប្រកួតរវាង ភ្នំពេញក្រោន ទទួលស្វាគមន៍ ក្រសួងការពារជាតិ ការប្រកួតវាយសម្រុកគ្នាទៅវិញទៅមក តែមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែនៅនាទីទី៣៧ កីឡាករដ៏មុតស្រួច George Bisan បានទែតបាល់ បញ្ចូលទី ក្រោយពីការលើកពីជ្រុងដ៏ល្អរបស់កីឡាករ សារី ម៉ាត់ណូរ៉ូទីន។ ការប្រកួតជិតនឹងចប់តង់ទី១ ទៅហើយ ពោលនាទីទី៤៥+១ ភ្នំពេញក្រោន រកបានមួយគ្រាប់ទៀត ដោយកីឡាករ Booysen។ ចូលមកដល់តង់ទី២ ក្រុមទាំងពីរបានត្រឹមតែមានឱកាសស៊ុតរៀងៗខ្លួន តែមិនអាចរកគ្រាប់បាល់បានបន្តទៀតនោះទេ ចប់ការប្រកួតភ្នំពេញក្រោន ឈ្នះក្រសួងការពារជាតិ ក្នុងលទ្ធផល ២-០។

1

2

4

ចំណែកឯ មួយគូទៀតនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិ បាទីវិញ ក្រុម Cambodian Tiger បានយកឈ្នះ ក្រុមបាតតារាង គីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ៦-២ និងមួយគូទៀត ស៊ីម៉ាក់ ចាញ់ក្រុម អាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៥-២។ ដូច្នេះ ក្រុមភ្នំពេញក្រោន,Cambodian Tiger និង អាស៊ីអឺរ៉ុបបាន៣ពិន្ទុរៀងៗខ្លួន៕

_MG_9966(កីឡាកររបស់Cambodian Tiger​ ពណ៌ខ្មៅ អំឡុងការប្រកួតជាមួយភ្នំពេញក្រោន)

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ