លទ្ធផលធ្វើតេស្តទី ២ របស់កីឡាករ Brock Lesnar គឺវជ្ជមាន

UFC បានប្រកាសថាលទ្ធផលនៃការធ្វើតេស្ត ទី ៣ របស់ កីឡាករ WWE heavyweight Brock Lesnar គឺវជ្ជមាន។

កីឡាករ Lesnar វ័យ ៣៩ ឆ្នាំ ទទួលបានលទ្ធផលវជ្ជមានក្នុងការធ្វើតេស្តលើកទី២ ដោយសារធាតុមិនស្គាល់ឈ្មោះទាំងក្នុង និងក្រៅការប្រកួតបន្ទាប់ពីកីឡាកររូបនេះបានយកឈ្នះនៅក្នុងការប្រកួត UFC 200 heavyweight ទៅលើកីឡាករ Mark Hunt នៅថ្ងៃទី ៩ កក្កដាកន្លងទៅ។

សម្រាប់ខាង UFC បានបញ្ជាក់ថា United States Anti-Doping Agency នឹងគ្រប់គ្រងលទ្ធផល ព្រមទាំងផ្តល់ការដោះស្រាយសម្រាប់រឿងមួយនេះ។”

ការឈ្នះរបស់កីឡាករ Lesnar ទៅលើកីឡាករ Hunt នៅ UFC 200 ក្នុងការប្រកួត MMA ជាលើកដំបូងក្រោយរយៈពេល ៤ ឆ្នាំ ដោយការឈ្នះធានាថាកីឡាកររូបនេះនឹងទទួលបានប្រាក់រង្វាន់ដែលជាំកំណត់ត្រារបស់ UFC គឺ $2.5m (£1.9m)៕

Brock-Lesnar

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ