លោក Antonio Conte ថា ខ្សែប្រយុទ្ធឆ្នើម Diego Costa នឹងបន្តនៅ Chelsea

អ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Chelsea លោក Antonio Conte បាននិយាយថាខ្សែប្រយុទ្ធឆ្នើម កីឡាករ Diego Costa នឹងបន្តនៅជាមួយនៅរដូវកាលបន្ទាប់ ហើយកីឡាកររូបនេះគឺជាកីឡាករសំខាន់មួយរូបក្នុងគម្រោងរបស់លោកផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ កីឡាករ Costa ត្រូវបានសារព័ត៌មានជាច្រើនលើកឡើងថាកីឡាកររូបនេះអាចនឹងផ្ទេរទៅក្លឹប Atletico Madrid វិញ។

កីឡាករ វ័យ ២៧ ឆ្នាំរូបនេះរកបាន ៣៦ គ្រាប់ក្នុងការប្រកួត ៧៧ ប្រកួត តាំងពីរចូលរួមជាមួយក្លឹប Chelsea កាលពីឆ្នាំ ២០១៤។

លោក Conte បាននិយាយថា៖ “កីឡាករ Diego នឹងនៅបន្តជាមួយយើង។ Costa គឺជាកីឡាករមួយរូបដែលព្យាយាម ហើយកីឡាកររូបនេះរីករាយក្នុងការលេងជាមួយមិត្តរួមក្រុម។” “កីឡាកររូបនេះគឺជាកីឡាករ ដ៏ល្អមួយ ដែលជាផ្នែកមួយនៃគម្រោងរបស់ខ្ញុំផងដែរ៕”

Diego Costa

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ