កីឡាករ Wes Morgan បន្តកុងត្រាថ្មីជាមួយក្លឹប Leicester City

ប្រធានក្រុម Leicester City កីឡាករ Wes Morgan បានចុះកុងត្រាដើម្បីបន្តកុងត្រារបស់ខ្លួនជាមួយក្លឹបរហូតដល់ខែ មិថុនា ឆ្នាំ ២០១៩។

កីឡាករខ្សែការពារវ័យ ៣២ ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្លឹប Leicester City គ្រប់ប្រកួតកាលពីរដូវកាលមុន ដោយជួយឲ្យក្លឹបឈ្នះជើងឯក Premier League ផងដែរ។

កីឡាករ Morgan ចូលរួមជាមួយក្លឹប Leicester ពីក្លឹប Nottingham Forest កាលពីខែមករា ២០១២ ហើយបានបង្ហាញខ្លួន ១៨២ ប្រកួត ឲ្យក្លឹប។ ក្រោយចុះកុងត្រាកីឡាកររូបនេះបានប្រាប់ថា៖ “ការដែលបាននៅបន្តជាមួយក្លឹប Leicester City គឺជាអារម្មណ៍មួយដ៏អស្ចារ្យ។ អ្នកទាំងអស់គ្នាសុទ្ធតែដឹងពីអារម្មណ៍របស់ខ្ញុំពេលលេងឲ្យក្លឹបនេះ។” “ការឈ្នះពាន English Premier League គឺជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំនឹងព្យាយាមជួយក្លឹបក្នុងការការពារដំណែងជើងឯកនៅរដូវកាលនេះ ព្រមទាំងការប្រកួត Champion League។”

អ្នកចាត់ការទូទៅក្លឹប Leicester លោក Claudio Ranieri បាននិយាយថាកីឡាករ Morgan គឺជា “អ្នកដឹកនាំ និងជាអ្នកប្រយុទ្ធមួយរូប” “យើងពិតជារីករាយដែលកីឡាកររូបនេះនឹងនៅជាមួយយើងក្នុងរដូវកាលដ៏សំខាន់មួយនេះ៕”

Wes Morgan

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ