កាសែតថៃកោតសរសើរអ្នកចាំទី អ៊ុំ វិចិត្រ ដែលបានស្ម័គ្រចិត្តជួយក្រុម U-16 ថៃ

ភ្នំពេញ៖ កាសែតថៃមួយបានធ្វើការចុះផ្សាយនូវអត្ថបទមួយដោយបានធ្វើការកោតសរសើរចំពោះកីឡាករ អ៊ុំ វិចិត្រ របស់កម្ពុជាដែលបានចំណាយពេលវេលាក្នុងការស្ម័គ្រចិត្តជួយដល់ក្រុមបាល់ទាត់ជម្រើសជាតិ U-16 ថៃ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ AFF U-16 Youth Championship 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

13731606_906962899448676_2545044525191198334_n

អត្ថបទដែលមានចុះផ្សាយលើទំព័រ Football Siam បានរៀបរាប់នូវសកម្មភាពមួយចំនួនរបស់អ្នកចាំទីឆ្នើមក្រុមការពារជាតិរូបនេះ ដោយបានបញ្ជាក់ថា នេះគឺជាការបង្កើតមិត្តភាពថ្មីមួយរវាងក្រុមកីឡាករនៃប្រទេសទាំងពីរ ខណៈដែលកីឡាករកម្ពុជារូបនេះបានជួយសម្រួលការងារផ្សេងៗរបស់ក្រុម U-16 បានយ៉ាងល្អតាំងពីពេលដែលក្រុមនេះបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាម្ល៉េះ។

13769531_906962889448677_8892384891695434680_n

កាសែតថៃនេះបានលើកឡើងថា ការចូលរួមជួយក្នុងគោលបំណងដើម្បីអភិវឌ្ឍភាសាថៃរបស់ខ្លួននេះបានធ្វើឱ្យ អ៊ុំ វិចិត្រ បានទទួលការគោរពកោតសរសើរយ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹក និងក្រុមការងាររបស់ក្រុម U-16 ថៃ ជាងនេះទៅទៀតគេបានរៀបរាប់ផងដែរថា អ្នកចាំទីឆ្នើមរូបនេះគឺជាកីឡាករដ៏ល្បីមួយរូបប៉ុន្តែត្រូវអវត្តមានពីការប្រកួតដោយសារតែមានរបួសដៃ ហើយក៏ជាកីឡាករដែលមានប្រភពពីគ្រួសារដែលសុទ្ធតែជាអ្នកកីឡាផងដែរ៕

13781915_906962902782009_8850824899074044010_n

ប្រភព៖ ហ្វេសប៊ុក អ្នកគាំទ្រក្លឹបក្រសួងការពារជាតិ-Cambodia Army Fan Club

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ