Angel Maria Villar: ប្រធានសហព័ទ្ធបាល់ទាត់ អេស្ប៉ាញ នឹងចូលរួមប្រជែងដំណែងប្រធាន UEFA

ប្រធានសហព័ទ្ធបាល់ទាត់ អេស្ប៉ាញ លោក Angel Maria Villar បានប្រកាសថាលោកនឹងឈឈ្មោះក្នុងការប្រជែងដំណែងជាប្រធាន UEFA។

លោក Michel Platini បានលាលែងពីដំណែងកាលពីខែ ឧសភា បន្ទាប់ពីមិនអាចឆ្លងផុតពីការហាមឃាត់ក្រោយទទួលប្រាក់ចំនួន £1.3m ពីអតីតប្រធាន Fifa លោក Sepp Blatter។

លោក Villar ដែលជាប្រធានប្រតិ្តបត្តិស្តីទី UEFA នឹងត្រូវប្រជែងជាមួយប្រធាសហព័ទ្ធបាល់ទាត់ ស្លូវ៉ាំគី លោក Aleksander Ceferin និងប្រធាសហព័ទ្ធបាល់ទាត់ ហូឡង់ លោក Michael van Praag។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ១៤ កញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរ លោក Angel Maria Villar ប្រធានសហព័ទ្ធបាល់ទាត់ អេស្ប៉ាញ វ័យ ៦៦ ឆ្នាំក្លឹយជាប្រធាសហព័ទ្ធតាំងពីឆ្នាំ ១៩៨៨ និង ជាអនុប្រធាន Fifa។ ក្នុងនោះផងដែរ ក្នុងអាជីពជាកីឡាករ លោកធ្លាប់លេងឲ្យជម្រើសជាតិ អេស្ប៉ាញ ២២ ប្រកួត ព្រមទាំងបង្ហាញខ្លួនបានជាង ៣៥០ ប្រកួត ក្នុងរយៈពេល ១០ ឆ្នាំ ឲ្យក្លឹប Athletic Bilbao ផងដែរ៕

 Angel Maria Villar

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ