Leicester City: ជំនួយការអ្នកចាត់ការទូទៅលោក Steve Walsh គ្រោងនឹងចូលរួមជាមួយក្លឹប Everton

ជំនួយការអ្នកចាត់ការទូទៅ ក្លឹប Leicester City លោក Steve Walsh គ្រោងនឹងចុះកុងត្រាជាមួយគូរប្រជែងនៅ Premier League ក្លឹប Everton។

ជំនួយការអ្នកចាត់ការទូទៅ វ័យ ៥១ ឆ្នាំលោក Craig Shakespeare ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបជើងឯក Premier League កាលពីខែ ឧសភា។

អតីងគ្រូកីឡា និង អ្នកជំនាញជ្រើសរើសកីឡាកររបស់ក្លឹប Chelsea លោក Walsh បានជួយក្នុងការតថ្លៃព្រមទាំងចុះកុងត្រាជាមួយកីឡាករ Riyad Mahrez និងខ្សែបម្រើកីឡាករ N’Golo Kante។

 

ក្រោយទទួលបានជោគជ័យក្នុងការរកឃើញកីឡាករល្បីៗរបស់ក្លឹប Leicester City ជួយឲ្យក្លឹបឈ្នះលីកកំពូលអង់គ្លេស រួចមក ម្ចាស់ក្លឹប Everton ថ្មី លោក Farhad Moshiri កំពុងតែចចារដើម្បីនាំយកលោក Steve Walsh មកចូលរួមជាមួយក្លឹបបន្ទាប់ពីនាំយកលោក Ronald Koeman មកធ្វើជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប ក្រោយលោក Roberto Martinez ចាកចេញពីក្លឹបមុនចប់រដូវកាល ២០១៥-២០១៦៕

Steve-Walsh-600x338.jpg

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ