Tiger Woods: ជើងឯកវាយកូនហ្គោលពានរង្វាន់ធំ ១៤ សម័យ រូបនេះនឹងអវត្តមានមួយរដូវកាលនេះ

កីឡាករវាយកូនហ្គោលល្បី Tiger Woods នឹងមិនចូលរួមការប្រកួត US PGA ហើយនឹងអវត្តមានក្នុងការប្រកួតពានរង្វាន់ធំៗ ទាំង ៤ ក្នុងឆ្នាំនេះចាលើកដំបូងតាំងពីបានបង្ហាញខ្លួននៅ Masters នាឆ្នាំ ១៩៩៥។

កីឡាករសញ្ជាតិ អាម៉េរិគ វ័យ ៤០ ឆ្នាំរូបនេះមិនបានចូលរួមប្រកួតពានរង្វាន់វាយកូនហ្គោលជិតមួយឆ្នាំហើយ ព្រមទាំងទទួលការវះកាត់ ២ ដង ដើម្បីព្យាបាលបញ្ហាខ្នងរបស់ខ្លួន។

អ្នកគ្រប់គ្រងរបស់កីឡាកររូបនេះបានប្រាប់ឲ្យដឹងថា កីឡាករ ជើងឯក Major Tournament ១៤ សម័យ រូបនេះនឹងមិនចូលរួមក្នុងការប្រកួតនោះទេនាឆ្នាំនេះ ពីព្រោះតែកីឡាកររូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតកូនហ្គោលដ៏មានការប្រកួតប្រជែងនេះ។

គួរបញ្ជាក់ផងដែរថាជើងឯក Major Tournament ១៤ សម័យរូបនេះបានធ្លាក់ចំណាត់ថ្នាក់មកដល់លេខ ៦២៨ ហើយនាពេលបច្ចុប្បន្ន៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ