Minnesota Lynx ក្លាយជាជើងឯក WNBA Chamepionships 2013

WNBA

women NBA Champion 2013

កាលពីថ្មីៗកន្លងមកនេះ ក្រុមបាល់បោះនារី ATLANTA ត្រូវបានផ្តួលដោយក្រុម Minnesota Lynx ក្នុងលទ្ធផល 86 ទល់នឹង 77 ធ្វើឲ្យ ក្រុមបាល់បោះនារី Minnesota Lynx ក្លាយជើងឯក WNBA ជាលើកទី2របស់ខ្លួនក្នុងអំឡុងពេល3ឆ្នាំចុងក្រោយ។ នៅក្នុងការប្រកួតនេះ កីឡាការិនី Maya Moore និងកីឡាការិនី Rebekkah Brunson ធ្វើបានយ៉ាងល្អដោយ Moore រកគ្រាប់បាល់បាន 23គ្រាប់ និង Brunson រកគ្រាប់បាល់បាន 15 គ្រាប់ និងស៊ុតបន្ថែមពីមិត្តរួមក្រុមបានរបស់ខ្លួនបានចំនួន12គ្រាប់ទៀត។
បើតាមអ្នកចាត់ការទូទៅ លោក Cheryl Reeve របស់ក្រុម Minnesota Lynx បានមាននិយាយថា “សមាជិកក្រុមទាំងមូលសហការគ្នា ហើយធ្វើបានយ៉ាងល្អទាំងការរារាំងបាល់ ដណ្តើមបាល់ បណ្តើរបាល់ ស៊ុតបន្ថែម និងការស៊ុតដោយផ្ទាល់សុទ្ធតែល្អ”។ កីឡាការនី Angel McCoughtry ដែលជាកីឡាការិនីលេងក្នុងក្រុម ATLANTA ថានិយាយថា “វាជារឿងមួយដែលគួរឲ្យសោកស្តាយដែល ATLANTA មិនបានទទួលជ័យជំនះ ជាពិសេសគឺកីឡាការិនីសំខាន់ៗមួយចំនួន ដូចជា Sancho Lyttle របួសមិនបានចូលលេង ហើយនេះក៏មិនមែនជាលើកទីមួយទេ ដែល ATLANTA មានកីឡាការិនីរងរបួស ហើយជួបនឹងការទទួលបរាជ័យបែបនេះ ប៉ុន្តែនាងក៏មិនមែនចង់មានន័យថា ក្រុម Minnesota Lynx គ្មានកីឡាការិនីមានរបួសឡើយ។ Minnesota Lynx ទទួលបានជ័យជំនះជារឿងមួយត្រឹមត្រូវហើយ ព្រោះថាក្រុមទាំងមូលរបស់ពួកគេថ្ងៃនេះពិតជាធ្វើបានយ៉ាងល្អមែនទែន”។

WNBA

WNBA during final

ក្រោយពីទទួលបានជ័យជំនះសមាជិកក្នុងក្រុមទាំងអស់ បានធ្វើក្បួនព្យុះហយាត្រា តាមផ្លូវ ដើម្បីបង្ហាញពីជ័យជំនះរបស់ពួកគេ ដែលមានអ្នកគាំទ្រប្រហែលជា 5 000នាក់ ចូលរួមហែរហមជាមួយផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ2011ក្បួនព្យុះហយាត្រាដូចគ្នានេះ មានអ្នកគាំទ្ររហូតដល់ទៅ 15 000នាក់ឯណោះ បើធៀបនឹងពេលនេះមានការធ្លាក់ចុះនូវចំនួនអ្នកគាំទ្រជាច្រើន មូលហេតុនេះ គឺបណ្តាលមកពីមានបញ្ហាមួយចំនួន និងការដែលមិនបានទទួលជ័យជំនះកាលពីឆ្នាំ2012។
តើនៅរដូវកាលក្រោយនេះ Minnesota Lynx នឹងអាចទាក់ទាញទឹកចិត្តអ្នកគាំទ្រចាស់មកវិញដែររ ឬទេ ? សូមរង់ចាំ មើលទាំងអស់គ្នា។
ប្រវត្តិសង្ខេបនៃក្រុម Minnesota Lynx៖
• បង្កើតឡើងនៅឆ្នាំ 1999
• ធ្លាប់ទទួលបានពានរង្វាន់ Conference Championships 3ដង
• ធ្លាប់ទទួលបានពានរង្វាន់WNBA Championships 2ដង
កីឡាការិនីដែលជាប់ឈ្មោះជាកីឡាការិនីលេងល្អប្រចាំឆ្នាំ 2013នេះមាន៖
• កីឡាការិនី Maya Moore
• កីឡាការិនី Lindsay Whalen
• កីឡាការិនី Seimone Augustus
• កីឡាការិនី Rebekkah Brunson
ជើងឯក WNBA 5ឆ្នាំចុងក្រោយបានទៅលើក្រុម៖
2013 – Minnesota Lynx
2012 – Indiana Fever
2011 – Minnesota Lynx
2010 – Seattle Storm
2009 – Phoenix Mercury

មតិយោបល់

Sponsor

អត្ថបទថ្មីៗ