AFC Futsal Club Championship 2016 ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ!!!

ការប្រកួតបាល់ទាត់ហ្វូតសាល AFC Futsal Club Championship 2016 ដែលធ្វើឡើងជាលើកទី ៧ នៃការប្រកួត AFC Futsal Club Championship នោះគឹជាកម្មវិធីប្រកួតប្រចាំឆ្នាំដេលរៀបចំឡើងដោយ Asian Football Confederation (AFC)។ ការប្រកួតនៅឆ្នាំនេះធ្វើឡើងនៅទីក្រុង បាងកក ប្រទេស ថៃ ពីថ្ងៃទី ១៧ កក្កដា ដល់ថ្ងៃទី ២៣ កក្កដា ២០១៦។

ក្រោយធ្វើការប្រកួតសន្សំពិន្ទុក្នុងពូល និងវគ្គ ៨ ក្រុមចុងក្រោយកន្លងមក ឥលូវនេះការប្រកួត AFC Futsal Club Championship 2016 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ក្រុមទាំង ៤ ដែលនឹងធ្វើការប្រកួតនៅថ្ងៃនេះរួមមាន៖ ក្រុម Dibba Al-Hisn តំណាងប្រទេស អារ៉ាប់រួម ជួបប្រកួតជាមួយក្រុម Nagoya Oceans ដែលមកពីប្រទេស ជប៉ុន នៅវេលាម៉ោង ៤ រសៀល ខណៈក្រុម Naft Al-Wasat របស់ប្រទេស អ៊ីរ៉ាក់ នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះប្រទេសថៃ ក្រុម Chonburi Blue Wave នៅវេលាម៉ោង ៧ យប់។ ការប្រកួតទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី ២១ នេះនៅទីលានប្រកួតហ្វូតសាល Bangkok Arena នៅទីក្រុង បាងកក ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ១០,៦០០ នាក់៕

AFC Futsal Club Championship 2016

អត្ថបទ៖ រិទ្ធី

ប្រភព៖ AFC Futsal Championship 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ