គ្រាប់បាល់ទាំង៣ ក្នុងជំនួបជាមួយទីម័រល្ងាចនេះសុទ្ធតែរកបានដោយយុវជនភ្នំពេញក្រោន

ភ្នំពេញ៖ ក្រុមយុវជនភ្នំពេញក្រោនចំនួនបានបង្កើតឱ្យមានភាពភ្ញាក់ផ្អើល និងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនខ្មែរ ជាពិសេសក្នុងចំណោមទស្សនិកជនជាច្រើនមុឺននាក់ដែលមានវត្តមាននាពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចនេះ។

13775634_1766366506934183_195443954673610954_n

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគ្រាប់បាល់ជ័យជម្នះទាំង ៣ គ្រាប់លើក្រុម U-16 ទីម័រខាងកើតសុទ្ធតែរកបានដោយកីឡាករក្នុងឈុតថ្នាលយុវជនភ្នំពេញក្រោន ខណៈដែលអ្នកចាំទី ស្វែង សំណាង ក៏បានសង្គ្រោះបាល់យ៉ាងល្អផងដែរនោះ។ គ្រាប់បាល់ទី១ រកបានដោយកីឡាករ យុើ សាហ្វី តាមរយៈការទាត់ប៉េណាល់ទីបន្ទាប់ពីកីឡាករទីម័រខាងកើតបានបង្កើតកំហុសដោយបានប៉ះដៃជាមួយបាល់នោះ។ ចំណែកឯគ្រាប់បាល់ទី២ និងទី៣ រកបានដោយកីឡាករ ម៉ៅ  ពិសិដ្ឋ ក្រោមសម្រែកហ៊ោកញ្ជៀ្រវរបស់ទស្សនិកលាយឡំដោយក្តីរំភើបក្រៃលែង មិនត្រឹមតែប៉ុណ្ណោះកីឡាករវ័យក្មេងរូបនេះបានបន្តវាយសម្រុកលើគូប្រកួតជាបន្តបន្ទាប់មុននឹងត្រូវរងរបួសជើងនៅពេលដែលការប្រកួតជិតបញ្ចប់នោះ។

13709919_1766366583600842_3563311932561845946_n

ទស្សនិកជនជាច្រើនបានសម្តែងការកោតសរសើរចំពោះកីឡាករទាំង៣ បើទោះបីជាពួកគេទ់ើបតែជាប់ឈ្មោះលេងក្នុងជម្រើស១១ នាក់ដំបូងនៅក្នុងព្រឹត្តិការណ៍នេះក៏ពិតមែន ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អទាំងការសង្គ្រោះបាល់ ទាំងការបញ្ជូនបាល់ និងជាពិសេសគឺការស៊ុតបញ្ចូលទីដើម្បីនាំគ្រាប់បាល់ឈ្នះជួយក្រុមកម្ពុជាឱ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១ ក្នុងពានរង្វាន់ AFF U-16 Youth Championship  ដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជាតែម្តង៕

13770520_1766366636934170_59695974246746981_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ