ដឹងអត់! ចាន់ វឌ្ឍនាកា ធ្វើបាន Hat-Trick ប៉ុន្មានដងបើគិតត្រឹមសប្ដាហ៍ទី១៣?

ភ្នំពេញ៖ ថ្វីត្បិតកាលពីជំនួបក្នុងសប្ដាហ៍ទី១៣ នៃលីគកំពូលកម្ពុជា រវាងក្រុមបឹងកេតអង្គរ និងក្រសួងការពារជាតិ កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា មិនអាចរកគ្រាប់បាល់បន្ថែមក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធក្រុមបឹងកេតរូបនេះនៅតែបន្ដឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ (Top Scorers)ដដែល ដោយរកបាន ១៨គ្រាប់តែម្នាក់ឯង។

13715973_1766129473624553_2431427604283288614_n

ដូច្នេះតើលោកអ្នកបានជ្រាបទេថា តើអតីតម្ចាស់ស្បែកជើងមាស ចាន់ វឌ្ឍនាកា ធ្លាប់ធ្វើបាន Hat-Trick ឬស៊ុតចូលទីក្នុងមួយប្រកួត ៣គ្រាប់ម្នាក់ឯងបានប៉ុន្មានដងហើយនៅក្នុងរដូវកាលនេះ?

គួរំលឹកថា សម្រាប់ការបង្ហាញវត្តមានលើទីលាន ដើម្បីជួយក្រុមបឹងកេតអង្គរស្វែងរកជ័យជម្នះរយៈពេល ១៣សប្ដាហ៍កន្លងទៅ គឺមាន ៩ប្រកួតដែល ចាន់ វឌ្ឍនាកា បានទាត់បាល់បំប៉ោងសំណាញ់ទីគូប្រកួត ហើយក្នុងចំណោម ៩ប្រកួតនេះទៀតសោតមាន ៣លើកដែលខ្សែប្រយុទ្ធមានស្រុកកំណើតនៅខេត្តកំពតរូបនេះ ធ្វើបាន Hat-Trick ពោលគឺពេលបឹងកេតអង្គរ យកឈ្នះព្រះខ័នរាជស្វាយរៀង ៣-១ ជើងទី១ និងយកឈ្នះក្រុមស៊ីម៉ាក់ ៧-០ កាលពីជើងទី១ និងបន្ដឈ្នះ ៤-០ នៅជើងទី២ ទៀត។

12565379_1667234460220023_2591031867941912092_n

សរុបមកជើងទី១ ចាន់ វឌ្ឍនាកា បានទាត់បាល់ចូលទីគូប្រកួត ១៣គ្រាប់ ហើយចំណែក ៥គ្រាប់ទៀត រកបានពីការប្រកួតក្នុងជើងទី២ នេះ។

13707715_1766129390291228_5751187504091925261_n

ជាមួយគ្នានេះខ្សែប្រយុទ្ធជនជាតិកូរ៉េខាងជើងគឺកីឡាករ Choe Myong Ho ក៏កំពុងតែប្រដេញតាមពីក្រោយកីឡាករក្នុងស្រុកនេះដែរបន្ទាប់ពីរកបាន ១៥គ្រាប់កាលពីថ្ងៃសៅរ៍នោះ។ ក្រៅពីកីឡាករឆ្នើមទាំងពីរ គេសង្កេតឃើញកីឡាករមួយចំនួន ក៏តាមពីក្រោយដែរ ដូចជាកីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺរ រកបាន ១៣គ្រាប់ ខណៈកីឡាករ Kipson របស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គរ រកបាន ៩គ្រាប់ស្មើគ្នា៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ