ក្រុមជម្រើសជាតិឈុតធំ នឹងត្រូវកម្តៅសាច់ដុំជាមួយភ្នំពេញក្រោន មុនជួបសិង្ហបុរី

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ឈុតធំ) នឹងត្រូវប្រកួតកម្តៅសាច់ដុំជាមួយក្រុមភ្នំពេញក្រោននាវេលាម៉ោង៥ ល្ងាចនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ។

ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោននោះគឺជាការកម្តៅសាច់ដុំមុននឹងក្រុមជម្រើសជាតិត្រូវចូលរួមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរីនាថ្ងៃទី២៨ ចុងខែនេះ។ បន្ទាប់ពីបានបញ្ចេញឈ្មោះកីឡាករនានាដែលត្រូវបង្ហាញខ្លួនក្នុងជំនួបជាមួយសិង្ហបុរីកាលពីម្សិលមិញរួចមក ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍នេះហើយ ខណៈដែលកីឡាករ ៣ រូបរបស់ក្លឹបភ្នំពេញក្រោនរួមមាន ធារី ចន្ថាប៊ីន, កែវ សុខផេង និង អ្នកចាំទី កែវ សុខសិលា ក៏មានឈ្មោះក្នុងការប្រកួតមិត្តភាពអន្តរជាតិនេះដែរ៕

PPC-vs-CNT-24-07-2016

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ