ចាន់ វឌ្ឍនាកា មានប្អូនប្រុសម្នាក់កំពុងលេងឲ្យក្រុម U-16កម្ពុជាទាំងមិនដឹងខ្លួន

ភ្នំពេញ៖ បើកុំតែបានចាស់ៗ និយាយប្រាប់កុំអី ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធឆ្នើមក្នុងក្រុមបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា អត់ដឹងសោះតែម្តងថា ខ្លួនមានប្អូនប្រុសម្នាក់កំពុងប្រកបអាជីពបាល់ទាត់ក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នោះគឺកីឡាករ សាន្ដ គីមហេង ។ នេះគឺជាការបង្ហើបឲ្យដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ ចាន់ វឌ្ឍនាកា នារសៀលថ្ងៃនេះ ។

12540729_745174302284401_35854197497574671_n

តារាបាល់ទាត់វ័យ ២២ឆ្នាំរូបនេះ បានសរសេរថា៖ «បើខ្ញុំនិយាយមានមនុស្សប៉ុន្មាននាក់ជឿថា ក្មេងម្នាក់នេះត្រូវជាប្អូនរបស់ខ្ញុំ ហើយខ្ញុំក៏មិនដែលដឹងទើបថ្ងៃយាយខ្ញុំខូចទើបបានជួបចាស់ៗ ទើបគាត់និយាយថាម្នាក់ពាក់លេខ ១០ ហាហា ស៊ូស៊ូណាអាប្អូនថ្ងៃនេះបងទំនេហើយ ចាំបងទៅគាំទ្រ» ។

13718514_1767986750105492_4608474062584873351_n

ខ្សែប្រយុទ្ធរូបនេះបានបង្ហើបឱ្យដឹងថាកីឡាករវ័យក្មេងក្នុងក្រុម U-16 សាន្ត គីមហេង គឺជាប្អូនជីទួតមួយរបស់ខ្លួន ដោយសារតែយាយរបស់គីមហេង គឺជាប្អូនស្រីនៃលោកតារបស់ចាន់ វឌ្ឍនាកា។ ជាមួយនឹងការទម្លាយព័ត៌មានទាក់ទងនឹងប្អូនប្រុសលេងឲ្យក្រុមយុវជនកម្ពុជានេះដែរ គឺស្របពេលក្រុមយុវជនកម្ពុជាត្រៀមប្រកួតកាត់សេចក្ដីជាមួយក្រុមយុវជនទីម័រខាងកើត នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship 2016 ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ