កន ចន្ថា និង មាជ សុខរ៉ា ត្រៀមរួចជាស្រេចដើម្បីផ្តួលថៃនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន CNC នឹងមានគូប្រកួតសំខាន់ៗ ២ គូនោះគឺអ្នកប្រដាល់ កន ចន្ថា នៃសមាគមប្រដាល់ក្រសួងការពារជាតិនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Darki Sor Viravan ។

ពីរប្រកួតរបស់ចន្ថាក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង ២ ប្រកួត រីឯ ២ប្រកួតរបស់ Darki Sor Viravan ចាញ់ទាំង ២ ប្រកួត។ រវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរណានឹងជួបសំណាងល្អនោះទេ។ ចន្ថា គឺជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមានប្រវត្តិប្រកួតចំនួន១១០ ដង ឈ្នះ៨៤ដង ចាញ់ ២៦ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៣៥ ដង ។ ប៉ុន្មានឆ្នាំចុងក្រោយនេះចន្ថាមានការធ្លាក់ចុះច្រើនដោយសារគេមិនសូវហ្វឹកហាត់ប៉ុន្តែគេគឺជាអ្នកប្រដាល់ដែលមានចិត្តធំ និងកលល្បិចល្អ។

CNC-1 [800x600]

ចំពោះអ្នកប្រដាល់ថៃ Darki Sor Viravan វិញគេមានប្រវត្តិប្រកួត៨៤ដង ឈ្នះ៦២ដង ចាញ់១៨ដង និងស្មើពិន្ទុ៥ ដង ។ ២ប្រកួតរបស់គេនៅស្រុកខ្មែរជ បបរាជ័យរហូតតែពេលនេះគេជួបជាមយយចន្ថាមិនដឹងថាគេអាចដណ្ដើមបានជ័យជម្នះដែរឬទេ?

ប្រកួតក្នុងការព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ មាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ឡាវឈ្មោះ Chan Chai ។ ២ ប្រកួតរបស់សុខរ៉ាក្នុងព្រឹត្តិការណ៍នេះក៏បានទទួលជ័យជម្នះទាំង ២ ប្រកួត ដែរ រីឯ Chan Chai វិញ ២ប្រកួតរបស់គេជួបបរាជ័យទាំង ២ ប្រកួតតែម្តង។

CNC-2 [800x600]

សុខរ៉ាដែលជាកីឡាករមានទេពកោសល្យមួយរូបនោះ មានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៦ដង និងចាញ់៥ដង ស្មើពិន្ទុ ១ ដងវាយគូប្រកួតឲ្យសន្លប់១៥ដង ។ ចំណែក Chan Chai មានប្រវត្តិប្រកួតចំនួន ៨៨ដង ឈ្នះ៦០ដង ចាញ់២៥ដង និងស្មើពិន្ទុ ៣ ដង ។

ការប្រកួតនេះទោះបី Chan Chai មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនប៉ុន្តែគេជឿថា មាជ សុខរ៉ា នឹងបន្តឈ្នះទៀតជាមិនខាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ