ផលចំណេញ ៤ យ៉ាងដែលទទួលបានពីសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី

ភ្នំពេញ៖ សិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី កំពុងតែធ្វើឡើងនៅលើទឹកដីនៃខេត្តសៀមរាបដោយមានការចូលរួមពីសំណាក់សិក្ខាកាមជាស្ត្រីចំនួន៣៥ រូបដែលសុទ្ធតែជាកំពុងបម្រើការងារនៅក្នុងវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

13728268_1235826439761497_2010172299_o

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលបានដំណើរការមកដល់ថ្ងៃទី២ ហើយក្នុងចំណោមរយៈពេល៣ថ្ងៃ លើទឹកដីខេត្តសៀមរាបនោះ ។ ឯកឧត្តមបានមានប្រសាសន៍បែបនេះថា៖ «កត្តាចំណេញចំនួន៤ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីនេះឡើងគឺ ទី១ យើងបានពង្រឹងនូវសមត្ថភាពរបស់ថ្នាក់ដឹកនាំស្ត្រី និងកីឡា , ទី២ យើងបានឱ្យមូលដ្ឋានដូចជានៅខេត្តសៀមរាបដែល NOCC តែងតែរៀបចំសកម្មភាពកីឡាជាច្រើន ជាពិសេសកីឡាទេសចរណ៍ ដូច្នះយើងបានខិតខំពង្រឹងឱ្យថ្នាក់ដឹកនាំ ឬក៏គ្រូអប់រំកាយនិងកីឡា នៅខេត្តសៀមរាបបានយល់ជ្រាបថា តើស្រ្តីត្រូវដឹកនាំបែបម៉េច ដូច្នេះយើងចំណេញដល់អ្នកដែលរស់នៅខេត្តសៀមរាបដែលជាអ្នកធ្វើការខាងផ្នែកកីឡា ឬជាគ្រូកីឡាជាស្ត្រីតែម្ដង។ ទី៣ យើងបានធ្វើឱ្យទំនាក់ទំនងការងាររបស់យើងដោយបានបង្ហាញឱ្យអន្តរជាតិដឹងថាយើងបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល ថ្នាក់ដឹកនាំស្ត្រីវ័យក្មេងបានច្រើន ព្រោះខាងអន្តរជាតិគេបានមើលឃើញចលនាស្ត្រីនៅក្នុងកីឡាអូឡាំពិករបស់យើងក៏ច្រើនដែរ។ ទី៤ កត្ដាដែលសំខាន់ជាងគេ គឺសាមគ្គីភាពផ្ទៃក្នុងរបស់ស្ត្រីដែលជាថ្នាក់ដឹកនាំកីឡានេះ គេបានកសាងឱ្យស្ត្រីទាំងអស់បានកសាងនូវសមត្ថភាពមួយដ៏រឹងមាំហើយធ្វើការងារឱ្យមានប្រសិទ្ធភាពជាងបុរសនៅក្នុងកីឡា។»

ទាំងនេះគឺជាផលចំណេញដែលប្រទេសកម្ពុជាយើងនឹងទទួលបានពីសិក្ខាសាលាមួយនេះ ហើយវាក៏ជាការផ្សព្វផ្សាយមួយទៅដល់មហាជនទូទាំងប្រទេសឱ្យបានដឹងថាស្ត្រីក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងវិស័យកីឡាខ្លាំងដូចបុរសនៅថ្ងៃអនាគតផងដែរ៕

13695709_1235177106493097_303127638_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ