អ្នកគាំទ្រថៃ បំបែកកំណត់ត្រាចូលរួមទស្សនាច្រើនជាងគេនៅ AFC Futsal Club Championship

អ្នកគាំទ្ររបស់ប្រទេសថៃ បានបំបែកកំណត់ត្រាក្នុងការចូលទស្សនាច្រើនការប្រកួត AFC Futsal Club Championship ច្រើនជាងគេដែលមានចំនួនអ្នកទស្សនា ១០,២០០ ក្នុងការប្រកួតរវាងក្រុម Chonburi Bluewave ជាមួយក្រុម Nagoya Oceans។

ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមថៃបានបង្កើតកម្មវិធីដ៏អស្ចារ្យមួយឲ្យ Asian Football Federation។ មានអ្នកចូលរួមទស្សនាជាង ១ ម៉ឺននាក់បានចូលរួមក្នុងការប្រកួតរវាងក្រុម Chonburi Bluewave ដែលជាក្រុមដំណាងម្ចាស់ផ្ទះ ប្រកួតជាមួយក្រុម Nagoya Oceans ដែលមកពីប្រទេស ជប៉ុន ក្នុងការប្រកួតក្នុងពូលដោយលទ្ធផលចុងក្រោយ គឺក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ៣-១។ កំណត់ត្រាថ្មីគឺមានចំនួនអ្នកទស្សនា ១០,២០០ នីទីលានប្រកួត Bangkok Arena ប្រទេស ថៃ។

កំណត់ត្រាចាស់គឺមានចំនួន ៤,៥០០ នាក់ក្នុងការប្រកួត AFC Championship វគ្គផ្តាច់ព្រ័ត្រ នៅពេលដែលក្រុម Tasisat Daryaei (Iran) ប្រកួតជាមួយ Al-Qadsia (Kuwait) នៅទីលានប្រកួត Naghsh-e-Jahan Stadium, Isfahan ប្រទេស អ៊ីរ៉ង់។

កំណត់ត្រានេះត្រូវបានបំបែកម្តងរួចទៅហើយនៅក្នុងការប្រកួតរវាងក្រុម Chonburi Bluewave ប្រកួតជាមួយក្រុម Vic Vipers ដែលមានចំនួនអ្នកទស្សនា ៥,៦០០ នាក់នៅ Bangkok Arena តែកំណត់ត្រានេះត្រូវបានបំបែកសារជាថ្មីដោយមានចំនួនអ្នកទស្សនារហូតដល់ជាង ១ ម៉ឺននាក់ក្នុងជំនួបជាមួយក្រុមដែលមកពីប្រទេស ជប៉ុន។

Thai-fan5-600x399

Thai-fan6-600x400

Thai-fan1-600x381

Thai-fan2-600x402

Thai-fan3-600x404

Thai-fan4-600x399

Thai-fan7-600x399

 

 

 

 

 

 

 

គួរបញ្ជាក់ផងដែរថា ការប្រកួត AFC Futsal Club Championship ២០១៦ បានឈានដល់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយហើយ។ ការប្រកួតនឹងធ្វើឡើងនៅចាប់ផ្តើមពីរសៀលនេះទៅដោយកាលវិភាគមានដូចខាងក្រោម៕

Screen-Shot-2016-07-19-at-11.44.03-AM-600x147

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ