កីឡាករ Steven Gerrard​ និងកីឡាករ Frank Lampard មិនជាប់ឈ្មោះក្នុងបញ្ជី MLS All-Star

លីកបាល់ទាត់កំពូលនៃសហរដ្ឋអាម៉េរិគ ឬ MLS បានប្រកាសបញ្ជីឈ្មោះកីឡាករ All-Star ដែលនឹងត្រូវជួបប្រកួតជាមួយក្លឹប Arsenal នៅ San Jose នាថ្ងៃទៅ ២៨ កក្កដា ខាងមុខនេះ។

ជារៀងរាល់ឆ្នាំ MLS XI គឺតែងតែជួបប្រកួតជាមួយក្លឹបដែលមកពី Premier League ក្នុងដំណើរប្រកួតកម្តៅសាច់ដុំ ហើយឆ្នាំនេះក្លឹបកាំភ្លើងធំ Arsenal ជាក្លឹបដែលនឹងមកប្រកួតជាមួយក្រុម MLS XI។

ក្នុងនោះផងដែរ យើងឃើញថាកីឡាករល្បីៗនៅទ្វីបអឺរ៉ុបដែលបានផ្លាស់ទៅលេងនៅទីនោះ ដូចជា Andrea Pirlo, Gio Dos Santos និងកីឡាករ Didier Drogba សុទ្ធតែជាប់ក្នុងបញ្ជីឈ្មោះ។ តែអ្វីដែលគួរភ្ញាក់ផ្អើលនោះគឹកីឡាករ Frank Lampard, Steven Gerrard និងកីឡាករ Ashley Cole មិនបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករ MLS XI នោះទេ។

មានមតិជាច្រើនបានលើកឡើងជុំវិញបញ្ហានេះ ពីព្រោះកីឡាករ Gerrard គឺជាកីឡាករដែលមានតម្លៃពលកម្មថ្លៃជាងគេនៅក្នុងលីក តែហេតុអ្វីបានជាកីឡាករមិនជាប់ក្នុងពញ្ជីឈ្មោះទៅវិញ។

gero-600x399

 

ខាងក្រោមនេះជាបញ្ជីឈ្មោះ MLS XI:

អ្នកចាំទី (២ រូប): David Bingham (San Jose Earthquakes), Andre Blake (Philadelphia Union)

ខ្សែការពារ (៨ រូប): Matt Besler (Sporting Kansas City), Steve Birnbaum (D.C. United), Laurent Ciman (Montreal Impact), Andrew Farrell (New England Revolution), Liam Ridgewell (Portland Timbers),Keegan Rosenberry (Philadelphia Union), Brandon Vincent (Chicago Fire), Kendall Waston(Vancouver Whitecaps FC)

ខ្សែបម្រើ (៩ រូប): Kyle Beckerman (Real Salt Lake), Mauro Diaz (FC Dallas), Giovani dos Santos (LA Galaxy), Jermaine Jones (Colorado Rapids), Kaká (Orlando City SC), Sacha Kljestan (New York Red Bulls), Darlington Nagbe (Portland Timbers), Andrea Pirlo (New York City FC), Wil Trapp(Columbus Crew SC)

ខ្សែប្រយុទ្ធ (៧ រូប): Clint Dempsey (Seattle Sounders FC), Didier Drogba (Montreal Impact), Sebastian Giovinco (Toronto FC), Cyle Larin (Orlando City SC), Ignacio Piatti (Montreal Impact), David Villa(New York City FC), Chris Wondolowski (San Jose Earthquakes)

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ 101greatgoals

មតិយោបល់

Sponsor

អត្ថបទថ្មីៗ