Andy Murray: ជើងឯក Wimbledon រូបនេះនឹងមិនចូលរួមប្រកួត Rogers Cup នោះទេ

កីឡាករវាយតេន្នីសលេខ ១ នៃចក្រភពអង់គ្លេស Andy Murray នឹងមិនចូលរួមប្រកួតដើម្បីការពារដំណែងជើងឯកកម្មវិធី Rogers Cup នៅទីក្រុង Toronto សប្តាហ៍ក្រោយនោះទេ។

កីឡាករ Murray មិនបានចូលរួមប្រកួតនោះទេ បន្ទាប់ពីបានយកឈ្នះលើកីឡាករ Milos Raonic នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Grand Slam ទី ៣ ប្រចាំឆ្នាំ Wimbledon កាលពីពេលថ្មីៗរួចមក។

កីឡាករ Andy Murray បានប្រាប់ពីមូលហេតុដែលមិនចូលរួមយ៉ាងខ្លីថា៖ “រាងកាយរបស់ខ្ញុំត្រូវការសម្រាក។”

គួរបញ្ជាក់ផងដែរថា កីឡាករ ជើងឯក Rogers Cup ៣ សម័យ នេះនឹងចាប់ផ្តើមហ្វឹកហាត់នៅ Mallorca មុននឹងចូលរួមប្រកួតដើម្បីការពារដំណែងជើងឯកនៅអូឡាំពិក នាទីក្រុង Rio ខែក្រោយនេះ៕

Andy Murray

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ