EPL: លោក Antonio Conte ចងទុកកីឡាករ Juan Cuadrado នៅ Chelsea

អ្នកចាត់ការទូទៅថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បាននិយាយថាកីឡាករសញ្ជាតិ កូឡុំប៊ី Juan Cuadrado គឺជាផ្នែកមួយក្នុងគម្រោងរបស់លោកនៅ Stamford Bridge។

កីឡាករ Cuadrado វ័យ ២៨ ឆ្នាំបង្ហាញទម្រង់លេងយ៉ាងល្អនៅ Serie A និង World Cup ២០១៤ មុននឹងចូលរួមជាមួយក្លឹបតោខៀវក្នុងតម្លៃខ្លួន £23.3m ពីក្លឹប Fiorentina នៅខែកុម្ភៈ ២០១៥ ប៉ុន្តែមិនអាចរកបានគ្រាប់បាល់ក្នុង ១៣ ប្រកួត។

កីឡាកររូបនេះត្រូវបានក្លឹប Juventus ខ្ចីជើងកាលពីរដូវកាលមុន រកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ ប្រកួតដើម្បីជួយឲ្យក្លឹបឈ្នះលីក និង ខាប់។

“ខ្ញុំចង់បានកីឡាកររូបនេះពេលដែលខ្ញុំធ្វើជាអ្នកចាត់ការទូទៅនៅក្លឹប Juventus។ កីឡាកររូបនេះនឹងត្រលប់មកនៅពេលឆាប់ៗនេះដើម្បីហ្វឹកហាត់និងលេងជាមួយយើង។” នេះជាអ្វីដែលលោក Conte បាននិយាយ។ លោកក៏បានបន្តថា៖ “ឥលូវនេះ Cuadrado គឺជាកីឡាកររបស់ក្លឹប Chelsea ហើយកីឡាកររូបនេះនឹងនៅជាមួយយើង ប្រសិនជាមានការប្រែប្រួល អ្នកទាំងអស់គ្នានឹងដឹង៕”

Juan-Cuadrado-600x338

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ