UEFA ​បញ្ចេញឈ្មោះ​កីឡាករ​កំពូល​ទាំង ១០ ​រូប​ចុង​ក្រោយ​

កីឡាករកំពូល និងល្បីៗនៅលើពិភពលោកនិងប្រជែងគ្នាដើម្បីក្លាយជា 2015/16 UEFA Best Player នៅទ្វីបអឺរ៉ុប បន្ទាប់ពីបញ្ជីឈ្មោះកីឡាករកំពូលទាំង ១០ រូបចុងក្រោយត្រូវបានបង្ហាញ។

អ្នកសារព័ត៌មានគ្រប់រូបដែលមកពី UEFA’s 55 member associations បានផ្តល់បញ្ជីឈ្មោះកីឡាករកំពូលទាំង ៥ ដោយលេខ ១ ទទួលបាន ៥ ពិន្ទុ និងបន្តបន្ទាប់។ កីឡាករ ១០ រូបដែលទទួលបានពិន្ទុច្រើនជាងគេនឹងឈានដល់ការបោះឆ្នោតជុំទី២ ដែលនឹងជ្រើសរើសកីឡាករកំពូល ៣ ចុងក្រោយនៅថ្ងៃទី ៥ សីហា។ ការប្រកាសឈ្មោះចុងក្រោយនឹងធ្វើឡើងនៅ Monaco នៅថ្ងៃទី ២៥ សីហាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Lionel Messi រំពឹងនឹងទទួលបានពាននេះជាលើកទី ៣ បន្ទាប់ពីទទួលបានពាននេះដំបូងនៅឆ្នាំ ២០១១។ កីឡាករដែលទទួលបានពាននេះផ្សេងទៀតរួមមាន៖ កីឡាករ Andrés Iniesta (2012), Franck Ribéry (2013) និងកីឡាករ Cristiano Ronaldo (2014).

បេក្ខភាព១០នាក់ចុងក្រោយ៖

១. Gareth Bale (Real Madrid & វែល)
២. Gianluigi Buffon (Juventus & អ៊ីតាលី)
៣. Antoine Griezmann (Atlético Madrid & បារាំង)
៤. Toni Kroos (Real Madrid & អាល្លឺម៉ង់)
៥. Lionel Messi (Barcelona & អាហ្សង់ទីន)
៦. Thomas Müller (Bayern München & អាល្លឺម៉ង់)
៧. Manuel Neuer (Bayern München & អាល្លឺម៉ង់)
៨. Pepe (Real Madrid & ប៉ទុយហ្គាល់)
៩. Cristiano Ronaldo (Real Madrid & ប៉ទុយហ្គាល់)
១០. Luis Suárez (Barcelona & អ៊ុយរុយហ្គាយ)

3105

កីឡាករដទៃទៀត ដែលជាប់ក្នុងចំណោមកីឡាករល្អ ៣៧ នាក់៖

១១. Riyad Mahrez (Leicester & អាល់ហ្សេរី)
១២. Jamie Vardy (Leicester & អង់គ្លេស)
១៣. Dimitri Payet (West Ham & បារាំង)
១៤. Jérôme Boateng (Bayern München & អាល្លឺម៉ង់)
១៥. Arturo Vidal (Bayern München & ឈីលី)
១៦. Luka Modrić (Real Madrid & ក្រូអាត)
១៧. N’Golo Kanté (Leicester & បារាំង)
១៨. Zlatan Ibrahimović (Manchester United & ស៊ុយអែត)
១៩. Eden Hazard (Chelsea & បែលហ្សិក)
២០. Andrés Iniesta (Barcelona & អេស្ប៉ាញ)
២១. Neymar (Barcelona & ប្រេស៊ីល)
២២. Renato Sanches (Bayern München & ប៉ទុយហ្គាល់)
២៣. Robert Lewandowski (Bayern München & ប៉ូឡូញ)
២៤. Gonzalo Higuaín (Napoli & អាហ្សង់ទីន)
២៥. Giorgio Chiellini (Juventus & អ៊ីតាលី)
២៦. Diego Godin (Atlético Madrid & អ៊ុយរុយហ្គាយ)
២៧. Will Grigg (Wigan & អៀរឡង់ខាងជើង)
២៨. Hugo Lloris (Tottenham & បារាំង)
២៩. Paul Pogba (Juventus & បារាំង)
៣០. Toby Alderweireld (Tottenham & បែលហ្សិក)
៣១. Pierre-Emerick Aubameyang (Borussia Dortmund & ហ្គាបុង)
៣២. Kevin De Bruyne (Manchester City & បែលហ្សិក)
៣៣. Kevin Gameiro (Sevilla & បារាំង)
៣៤. Grzegorz Krychowiak (Paris Saint-Germain & ប៉ូឡូញ)
៣៥. Blaise Matuidi (Paris Saint-Germain & បារាំង)
៣៦. Georges-Kévin N’Koudou (Marseille & បារាំង)
៣៧. Jan Oblak (Atlético Madrid & ស្លូវើនៀ)

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ UEFA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ