AFF U-16៖ ជោគវាសនា U-16កម្ពុជា នឹងត្រូវសម្រេចនៅល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតចុងក្រោយជាមួយក្រុមយុវជនទីម័រខាងកើតនាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីកំណត់ជោគវាសនារៀងៗខ្លួនក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U-16 Championship ឆ្នាំ២០១៦ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ ។

13669046_1763887833848717_3698665279332950976_n

ក្រុមយុវជនកម្ពុជា បានឆ្លងផុតការប្រកួតសន្សំពិន្ទុ ៣ប្រកួតមកហើយ ដោយឈ្នះ២ និងចាញ់១ មាន ៦ពិន្ទុឈរលេខ២ ក្នុងពូលB ប៉ុន្ដែលទ្ធផលនេះមិនអាចជួយក្រុមគោព្រៃជំទង់កម្ពុជានេះឡើងវគ្គបន្ដបានឡើយ ព្រោះគូប្រជែងចុងក្រោយ គឺក្រុមយុវជនទីម័រខាងកើតនិងក្រុមយុវជនឡាវ មាន ៤ពិន្ទុយ៉ាងប្រកៀកប្រកិតដូចគ្នាហើយក្រុមឡាវក៏ត្រូវជួបក្រុមការពារតំណែងជើងឯកថៃថ្ងៃនេះដែរ ។

13654331_154598528294699_3464801263804771033_n

យោងតាមលទ្ធផលជាក់ស្ដែងពេលនេះ ក្រុមយុវជនកម្ពុជា គឺទាមទាត្រូវការឈ្នះដាច់ខាតទើបអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន តែបើសិនក្រុមយុវជនឡាវ ប្រកួតស្មើក្រុមយុវជនថៃវិញ គឺក្រុមយុវជនកម្ពុជាត្រូវការត្រឹមលទ្ធផលស្មើគ្នាជាមួយក្រុមយុវជនទីម័រខាងកើតប៉ុណ្ណោះ ។

13769587_1766795246891309_5769294711981011707_n

គួរបញ្ជាក់ថា មកទល់នឹងពេលនេះពូលA គឺបានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ គឺក្រុមជម្រើសជាតិក្រោមអាយុ១៦ឆ្នាំវៀតណាម និងក្រុមយុវជនអូស្រ្ដាលី ។ សម្រាប់ក្រុមយុវជនអូស្ដ្រាលី នឹងត្រូវជួបក្រុមលេខ១ ពូលB គឺក្រុមការតំណែងជើងឯកថៃហើយក្រុមយុវជនវៀតណាម ត្រូវជួបក្រុមលេខ២ នៃពូលB ប៉ុន្ដែមិនដឹងច្បាស់ត្រូវជួបក្រុមណានោះទេគឺរង់ចាំលទ្ធផលការប្រកួតល្ងាចនេះសិន ៕

2

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ