បន្ទាប់ពីបានមេដាយមាសកីឡាករវាយកូនឃ្លីលើតុ លឹម សុខឡុង មកដល់ស្រុកខ្មែរវិញ

ភ្នំពេញ៖ កីឡាករវាយកូនឃ្លីលើតុកម្ពុជាដែលដណ្ដើមបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួត ASEAN University Games នោះបានត្រឡប់មកដល់ស្រុកខ្មែរវិញហើយនៅវេលាម៉ោង ១រសៀលថ្ងៃទី១៨ ខែកក្កដានេះ ។

13645324_864093420361542_5793267248498309851_n

លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមន្ត្រីរបស់លោកជាច្រើនរូបបានទៅទទួលកីឡាករ សុខ ឡុង ព្រមទាំងបានបំពាក់កម្រងផ្កាជាកិត្តិយសដល់កីឡាររូបនេះទៀតផង ។

13726802_864476103656607_8201739503988289035_n

គួរបញ្ជាក់ថាការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១៨នេះកម្ពុជាបញ្ជូនកីឡាចំនួន ៦ ប្រភេទទៅចូលរួមដែលក្នុងនោះមានប្រភេទកីឡាបាល់ទាត់ អត្តពលកម្ម ហែលទឹក គុនដាវ ប៉េតង់ និង វាយកូនឃ្លីលើតុ ។សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុបានបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី១៧កក្កដាហើយដោយកីឡាករកម្ពុជា លឹម សុខឡុង នេះដណ្ដើមបានមេដាយមាសលើវិញ្ញាសាឯកត្តជន ។

13718582_864476083656609_8892778922480824389_n

ចំពោះប្រភេទកីឡាប៉េតង់នៅមិនទាន់ចប់ទេ ហើយប្រភេទកីឡានេះរកបានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និង មេដាយសំរិទ្ធចំនួន ២គ្រឿងរួចជាស្រេចហើយ ។ ចំណែកប្រភេទកីឡាដទៃទៀតដូចជាអត្តពលកម្ម ហែលទឹក បាល់ទាត់ គុនដាវបានត្រឡប់មកវិញហើយដោយមិនដណ្ដើមបានមេដាយអ្វីទាំងអស់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ