អ្នកស្រី Beng Choo Low លុបចោលកម្មវិធីធំៗពីរដើម្បីមកជួយបណ្ដុះបណ្ដាលស្ត្រីនៅកម្ពុជា

សៀមរាប៖ ខណៈដែលសិក្ខាសាលារយៈពេល ៤ថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាបដែលជាការរៀបចំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងតែប្រព្រឹត្តទៅនោះ សិក្ខាកាមជាស្ត្រីដែលសុទ្ធតែកំពុងមុខងារក្នុងវិស័យកីឡានៅកម្ពុជាទាំង៣៥ រូបបានសម្តែងការកោតសសើរដល់អ្នកស្រី Beng Choo Low អគ្គលេខាធិការគណៈកម្មការស្ត្រី និងកីឡានៃប្រទេសម៉ាឡេស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានអញ្ជើញមកពីប្រទេសម៉ាឡេស៊ី និងបានចំណាយពេលវេលាដ៍មានតម្លៃដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយបានសម្រេចលុបចោលកម្មវិធីដល់ទៅ ២ធំៗ ដោយបង្វែរមកបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជាជំនួសវិញ ។

13734787_1235226219821519_739724827_n

អ្នកស្រី Beng Choo Low ត្រូវបានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញមកធ្វើជាវាគ្មិន និង គ្រូឧទ្ទេស បង្ហាញពី ចលនារបស់ស្ត្រី នៅក្នុងពិភពលោក ដែលដឹកនាំចលនាកីឡាអូឡាំពិក ជោគជ័យនៅក្នុងប្រទេសនីមួយៗ ហើយគាត់និងផ្ដល់បទពិសោធន៍ តើត្រូវធ្វើយ៉ាងណា រៀបចំខ្លួនរបៀបណា និង គំរូបែបណា ដើម្បីធ្វើឱ្យស្ត្រីក្លាយជាអ្នកដឹកនាំមួយនៅក្នុងកីឡា មិនមែនតែដឹកនាំលើផ្នែករដ្ឋបាលកីឡាប៉ុណ្ណោះទេ ប៉ុន្តែអាចចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ ទាំងផ្នែកបច្ចេកទេសថែមទៀត ព្រោះគេសង្គេតឃើញថា សន្ទុះដែលស្ត្រីចូលរួមនៅក្នុងកីឡាមានការកើនឡើងច្រើនជាលំដាប់។

13689582_1235226246488183_1537206591_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានកោតសសើរ ដល់អ្នកស្រីដែល បានសម្រេចចិត្តមកធ្វើការបណ្ដុះបណ្ដាលស្ត្រី នៅកម្ពុជាក្នុងគោលដៅ ធ្វើឱ្យស្ដ្រីខ្មែរ បានក្លាយទៅជាអ្នកដឹកនាំកីឡាដ៏ឆ្នើមក្នុងពេលឆាប់ៗខាងមុខ ។

13695709_1235177106493097_303127638_n

សូមបញ្ជាក់ថា លោកស្រី Beng Choo Low គឺជាអ្នកកីឡាមួយរូបដែលស្រឡាញ់ប្រទេសកម្ពុជា និងចូលចិត្តជាខ្លាំង បើទោះបី ការងាររបស់អ្នកស្រីរវល់ខ្លាំង ក៍ឆ្លៀតមកជួយធ្វើការបណ្ដុះស្រ្តីនៅកម្ពុជាដែរ។ ឯកឧត្តមអគ្គលេខាធិការបានបន្តថា៖ « តាម រយៈកម្មវិធីនេះស្ត្រីត្រូវបានផ្តល់នូវតួនាទីសំខាន់ក្នុងការចូលរួម និងមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងវិស័យកីឡាជាសាកល ។ យើងសង្ឃឹមថានឹងមានស្ត្រីកាន់តែច្រើនឡើងទទួលតួនាទីនៅក្នុងគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជាតាមបណ្តាប្រទេសនានា» ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ