MotoGP: កីឡាករ Marc Marquez ឈ្នះជើងឯកនៅអាល្លឺម៉ង់

កីឡាករ សញ្ជាតិ អេស្ប៉ាញ Marc Marquez បន្តនាំមុខនៅក្នុងតារាបពិន្ទុសរុប MotoGP ក្រោយយកឈ្នះជើងឯកនៅអាល្លឺម៉ង់ ហើយកីឡាករសញ្ជាតិ អង់គ្លេស Cal Crutchlow ទទួលបានលេខ ២។

បន្ទាប់ពីភ្លៀងធ្លាក់មុនការប្រកួត កីឡាករ Marquez បានប្តូរកង់ទៅជាកង់ slick tyres ហើយក៏បានឈ្នះក្នុងកំណត់ត្រា 47 នាទី 03.239 នៅទីលាន Sachsenring Circuit។

ក្រោយការឈ្នះនេះកីឡាករ Marc Marquez បានធ្វើឲ្យគន្លាតពិន្ទុឡើងទៅ ៤៨ ពិន្ទុពីលើកីឡាករ Jorge Lorenzo ដែលការប្រកួតនេះបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ១៥។

លទ្ធផលកីឡាករ ១០ រូបដែលធ្វើបានល្អនៅក្នុងការប្រកួតកម្មវិធីនៅប្រទេសអាល្លឺម៉ង់៖

1. Marc Marquez (Spa) Honda 47 mins 03.239 secs

2. Cal Crutchlow (GB) Honda +9.857

3. Andrea Dovizioso (Ita) Ducati +11.613

4. Scott Redding (GB) Ducati +11.992

5. Andrea Iannone (Ita) Ducati +22.755

6. Dani Pedrosa (Spa) Honda +25.920

7. Jack Miller (Aus) Honda +26.043

8. Valentino Rossi (Ita) Yamaha +26.449

9. Hector Barbera (Spa) Ducati +26.614

10. Alvaro Bautista (Spa) Aprilia +31.274

MotoGP

ដូចនេះបច្ចុប្បន្នកីឡាករ Marquez មាន ១៧០ ពិន្ទុ ខណៈ កីឡាករ Lorenzo នៅលេខ ២ មាន ១២២ ពិន្ទុ និងជើងឯក ៧ សម័យ Valentino Rossi នៅលេខ ៣ មាន ១១១ ពិន្ទុ៕

MotoGP 1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ