អតីតខ្សែប្រយុទ្ធក្លឹប Chelsea កីឡាករ Demba Ba បាក់ជើងក្នុងការប្រកួតយប់មិញ

អតីតខ្សែប្រយុទ្ធនៅលីកកំពូលអង់គ្លេស Premier League កីឡាករ Demba Ba អាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្រោយបាក់ជើងក្នុងការប្រកួតយប់មិញនេះនៅលីកកំពូលនៃប្រទេសចិន Chinese Super League។

ខ្សែប្រយុទ្ធ វ័យ ៣១ ឆ្នាំរូបនេះត្រូវបានកីឡាករនៃក្រុមម្ខាងទៀតទាត់ត្រូវជើងឆ្វេងក្នុងការប្រជែងគ្នាដែលធ្វើឲ្យកីឡាករ Demba Ba បាក់ជើងឆ្វេង ហើយគ្រូងបង្គោលក្លឹប Shanghai Shenhua ថានេះអាចនឹងបញ្ចប់អាជីពកីឡាកររូបនេះក្នុងនាមជាកីឡាករបាល់ទាត់។

រឿងដ៏គួរឲ្យរន្ធត់នេះកើតឡើងក្នុងជំនួបរវាងក្លឹប Shanghai Shenhua ជាមួយក្លឹប Shanghai SIPG កាលពីយប់មិញនេះ។

លោក Gregorio Manzano គ្រូបង្គោលក្លឹប Shenhua បាននិយាយថា៖ “របួសនេះអាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់កីឡាករ Demba Ba.”

គួរបញ្ជាក់ផងដែរថា អតីតខ្សែប្រយុទ្ធក្លឹប West Ham, Newcastle និងក្លឹប Chelsea បានផ្ទេរទៅក្លឹបនៅប្រទេសចិន ពីក្លឹបទួគី Besiktas ក្នុងតម្លៃខ្លួន £12m កាលពីខែកក្កដាកន្លងទៅ។

កីឡាកររូបនេះគឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេដោយរកបាន ១៤ ក្នុងការប្រកួត ១៨ ប្រកួតរដូវកាលនេះ៕

Demba Ba

វីដេអូដែលបញ្ជាក់ពីកន្លែងដូលបាក់ជើងយ៉ាងស្ដែងរបស់ កីឡាករ Demba Ba ៖

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ