កម្ពុជាទទួលបានមេដាយមាសដំបូងលើប្រភេទកីឡាវាយកូនឃ្លីលើតុក្នុងព្រឹត្តិការណ៍ ASEAN University Games

សិង្ហបុរី៖ កីឡាករ លឹម សុខឡុង បានក្លាយជាអត្តពលិកវាយកូនឃ្លីលើតុកម្ពុជាដំបូងគេដែលដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ នៅប្រទេសសិង្ហបូរីនាព្រលប់ថ្ងៃទី១៧ ខែកក្កដាម្សិលមិញនេះ។

13726814_864093417028209_6539453234262686001_n

ឯកឧត្តមព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡានិងជាមន្ត្រីជាន់ខ្ពស់របស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ 8 th ASEAN University Games បានប្រាប់តាមទូរស័ព្ទមកថាកីឡាករលឹម សុខឡុង ទើបតែដណ្ដើមបានមេដាយមាសមួយគ្រឿងពីព្រឹត្តិការណ៍នេះ ។

13770530_864093257028225_5360394391933243249_n

សូមបញ្ជាក់ថា កីឡាករ លឹម សុខឡុង បានលេងក្នុងពូលឈ្នះកីឡាករសិង្ហបូរី ៣ សិតទល់២សិត និង ឈ្នះកីឡាករម៉ាឡេស៊ី ៣ សិតទល់០នោះបានលេងឈ្នះកីឡាករសិង្ហបូរី Sean Lee You នៅវគ្គ៨នាក់ចុងក្រោយ និងលេងឈ្នះកីឡាករវៀតណាម Nguyen Anh Tu នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ប្រកួតផ្ដាច់ព្រ័ត្រឈ្នះកីឡាករម៉ាឡេស៊ី Muhammad Ashraf Hajqal ដើម្បីដណ្តើមបានមេដាយមាសតែម្តង។

13645324_864093420361542_5793267248498309851_n

នេះជាលើកដំបូងហើយដែលកីឡាករវាយកូនឃ្លីលើតុកម្ពុជាដណ្ដើមបានមេដាយមាសក្នុងកម្រិតកីឡាសាកលវិទ្យាល័យថ្នាក់តំបន់បែបនេះ។ ជាមួយគ្នានេះលើប្រភេទកីឡាប៉េតង់វិញ្ញាសា ៣នាក់ទល់៣នាក់នារីកម្ពុជារកបានមេដាយសំរិទ្ធ ១ គ្រឿងទៀតហើយដែលក្នុងនោះរកបានដោយកីឡាការិនីដួង ឌីណា ឃួន យ៉ារី និង កីឡាការិនីឈិន ស្រីពេជ្រ ។

ដូច្នេះ សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨នេះកម្ពុជារកបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងផងផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ