ជំនួបរវាងក្រុមគោព្រៃ និងដំរីសឹក កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា-ថៃ

ភ្នំពេញ៖ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះជំនួបរវាងក្រុមគោព្រៃកម្ពុជា និងក្រុមដំរីសឹក (ช้างศึก) នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងក្របខណ្ឌនៃការប្រកួតពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន ឬ AFF U-16 Youth Championships 2016 នឹងត្រូវចាប់ផ្តើមឡើង ក្រោមការទន្ទឹងរង់ចាំយ៉ាងអន្ទះសាពីសំណាក់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសទាំងពីរ។

13532985_1757513637819470_2885522365882465424_n

ខណៈដែលនៅអ្នកគាំទ្រកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគាំទ្រ និងស្រែកហ៊ោលើកទឹកចិត្តដល់ក្រុមកីឡាកររបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនោះ។ ជាពិសេសអ្នកគាំទ្រម្នាក់ៗប្រាថ្នាចង់ឃើញជ័យជម្នះរបស់ក្រុមកម្ពុជានៅក្នុងការប្រកួតជាផ្លូវការបែបនេះ ក្រោយពីអ្នកគាំទ្រនៃបណ្តាប្រទេសជិតខាងបានលើកឡើងថា កម្ពុជាគឺជាស្តេចនៃការប្រកួតមិត្តភាព (King of Friendly Match) ដូច្នេះជ័យជម្នះរបស់ក្រុមយុវជនកម្ពុជាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាមិនត្រឹមតែបង្ហាញពីភាពខ្លាំងរបស់ខ្លួននោះឡើយ ប៉ុន្តែវាជាក្តីរំភើប និងមានតម្លៃបំផុតនៅក្នុងបេះដូងនៃអ្នកគាំទ្រកម្ពុជា។ ចំណែកនៅឯប្រទេសថៃឯណោះវិញក៏មិនស្ងាប់ស្ងាត់ដែរ ដោយយើងឃើញថាក្រៅពីការបញ្ចេញយោបល់ និងការផ្តល់កម្លាំងចិត្តនៅលើបណ្តាញសង្គមនានាហើយនោះ សមាគមកីឡាបាល់ទាត់នៃប្រទេសថៃក៏បានបញ្ជាក់ជូនសាធារណជនថៃ ឱ្យបានដឹងផងដែរថា ការប្រកួតនេះនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍  True Sport 3 ផងដែរ។

13626350_1764358823801618_6969005650417642768_n

សូមបញ្ជាក់ថា ការប្រកួតដ៏សំខាន់នេះគឺជាការកាត់សេចក្ដីដើម្បីសម្រេចថាតើក្រុមណាមួយដែលនឹងអាចឈរកំពូលតារាងពូល B ខណៈដែលក្រុមទាំងពីរសុទ្ធតែមាន  ៦ពិន្ទុស្មើគ្នា ហើយថែមទាំងមានគ្រាប់បាល់ចំណេញ៤គ្រាប់ដូចគ្នាទៀតផងនោះ។ តាមពិតទៅ ក្រុមយុវជនកម្ពុជា និងថៃ ធ្លាប់បានជួបគ្នាជាច្រើនលើកមកហើយ ប៉ុន្ដែភាពច្រើនកម្ពុជាមិនដែលទទួលបានលទ្ធផលល្អនោះទេ។ យ៉ាងណាក៏ដោយក្រុមកម្ពុជាបានយកឈ្នះក្រុមថៃម្តងកាលពីការប្រកួតមិត្តភាពលើទឹកដីថៃ ក្នុងលទ្ធផល ៣-១ ប៉ុន្តែគ្រូបង្វឹកថៃបានអះអាងថា កីឡាករដែលចូលរួមប្រកួតនៅថ្ងៃនេះមិនមែនជាកូនក្រុមដែលធ្លាប់បានចាញ់កាលពីខែមុននោះឡើយ ហើយសម្រាប់ការប្រកួតល្ងាចនេះលោកនឹងធ្វើឲ្យបានល្អបំផុត ព្រោះវាជាការប្រកួតផ្លូវការដែលលោកត្រូវការ ៣ពិន្ទុជានិច្ច។

13708409_1188140874572105_7101585541289383342_o-768x511

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ