ក្រុម U-16 ថៃ ថ្លែងអំណរគុណដល់ប្រធានក្លឹបភ្នំពេញក្រោនដែលបានផ្តល់ទីលានហ្វឹកហាត់មុនជំនួបល្ងាចនេះ

ភ្នំពេញ៖ ខណៈដែលការប្រកួតរវាងក្រុម U-16 កម្ពុជា និងថៃ នឹងឈានចូលមកដល់នារយៈពេលប៉ុន្មានម៉ោងទៀតនេះ គ្រូបង្វឹកក្រុម U-16 ថៃក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលបានជួយ សម្រួលក្នុងការផ្តល់ទីលានសម្រាប់ហ្វឹកហាត់មុននឹងការប្រកួតឈានចូលមកដល់។

13720560_10210013326599684_919529477_o-768x431

លោក ឆ័យយ៉ុង ខាពាម (ชัยยง ขำเปี่ยม) បានថ្លែងថា៖ « ខ្ញុំពិតជាសូមថ្លែងអំណរគុណចំពោះក្លឹបភ្នំពេញក្រោន ជាពិសេសចំពោះ លោកប្រធានក្លឹប ឬទ្ធី សំណាង តែម្តងដែលបានផ្តល់ទីលានសម្រាប់ក្រុមរបស់យើងបានហ្វឹកហាត់មុននឹងការប្រកួតឈានចូលមកដល់។ វាពិតជារឿងមួយចំាបាច់ក្នុងការហាត់សមនៅលើទីលានស្តង់ដា ហើយវាថែមទាំងបានធានាថាក្រុមទាំងសងខាងមានឱកាសក្នុងការហ្វឹកហាត់ប្រកបដោយគុណភាពដូចៗគ្នា។ អ្នកគ្រប់គ្នាសុទ្ធតែដឹងថា នេះជាការប្រកួតដ៏សំខាន់មួយព្រោះក្រុមទាំងពីរសុទ្ធតែមានសមត្ថភាព  និងមានគោលដៅចង់ឈ្នះដូចៗគ្នា យើងសង្ឃឹមថា ក្រុមរបស់យើងនឹងធ្វើបានល្អនៅល្ងាចនេះ។» ជាមួយគ្នានេះដែរ លោកបានបន្តថា ការផ្តល់ទីតាំងក្នុងការហាត់សមនេះ បានធ្វើឱ្យក្រុមរបស់យើងបានរួចផុតពីការព្រួយបារម្ភក្នុងការខ្វះខាតទីលាន ដូច្នេះក្រុមទាំងពីរសុទ្ធតែទទួលបានឱកាសដូចគ្នាក្នុងការហ្វឹកហាត់ប្រកបដោយយុត្តិធម៌ ហើយអ្វីៗនឹងសម្រេចនៅវេលាល្ងាចនេះ។

13711583_10210013327279701_1480535468_o-768x511

សូមបញ្ជាក់ថា នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ ក្នុងពូលB រវាងក្រុមកំពុងឡើងជើងកម្ពុជា និងក្រុមខ្លាំងថៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ។ បច្ចុប្បន្នក្រុមយុវជនទាំងពីរសុទ្ធតែមាន ៦ពិន្ទុស្មើគ្នា ហើយថែមទាំងមានគ្រាប់បាល់ចំណេញ៤គ្រាប់ដូចគ្នាទៀតផង ប៉ុន្ដែល្ងាចនេះ ចំណាត់ថ្នាក់លេខ១ ក្នុងពូលនឹងត្រូវរកឃើញ បន្ទាប់ពីការប្រកួត ៩០នាទី ៕

13709475_10210013326479681_934965045_o-768x510

ប្រភព៖ fathailand

ប្រែសម្រួល៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ