ខ្លាំង ប៉ះខ្លាំង! បឹងកេត ជួបការពារជាតិ បានត្រឹមស្មើគ្នា ២-២

ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេតអង្គរ នៅតែបន្ដឈរកំពូលតារាងលីគកំពូលកម្ពុជាដដែល បន្ទាប់ពីប្រកួតជាមួយក្រុមខ្លាំងដូចគ្នាក្រសួងការពារជាតិ ក្នុងលទ្ធផល ២-២ នៅក្នុងជំនួបកំណត់ជោគវាសនារបស់លោក លើទីលានកីឡដ្ឋាន RSN កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ ។

13690756_1766129620291205_5825506525727000116_n

ជំនួបដ៏កក្រើកនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ជាមួយនឹងការវាយសម្រុកគ្នាស្ទើ ៩០នាទីពេញ ។ ការប្រកួតនេះក្រុមបឹងកេត ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដោយកីឡាករ Bata បន្ទាប់មកទើបកីឡាករ ឈិន ឈឿន បានបំប៉ោងសំណាញ់ទីបឹងកេតតាមស្មើ ១-១ ។ ប៉ុន្ដែគួរឲ្យស្ដាយបន្ដិចក្រោយមក សុខ សុវណ្ណ ក៏រកបានគ្រាប់បាល់ទី២ ឲ្យបឹងកេតមុននឹងបញ្ចប់តង់ទី១ ។

13715991_1766129523624548_6995619821107345516_n

ទោះជាបែបនេះក្ដីតង់ទី២ ការវាយសម្រុកកាន់តែក្ដៅគគុកលើទីលាន ប៉ុន្ដែ ៤នាទីក្រោយចាប់ផ្ដើមកីឡាករ Choe Myong Hoបានជួយក្រុមក្រសួងការពារជាតិតាមស្មើ ២-២ នៅនាទីទី៤៩ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតែម្ដងបើទោះ បីក្រុមទាំងពីរព្យាយាមសម្រុករកគ្រាប់បាល់បន្ដ តែមិនបានសម្រេចដោយសារការសង្គ្រោះបាល់បានយ៉ាងល្អពីសំណាក់អ្នកចាំទីបឹងកេត ស៊ូ យ៉ាទី និងអ្នកចាំទីការពារជាតិ អ៊ុំ សេរីរ័ត្ន ។

1Armyn

លទ្ធផលនេះ បានធ្វើឲ្យក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ស្គាល់ពាក្យស្មើលើកដំបូង នៅក្នុងការប្រកួតរដូវកាលថ្មីនេះ ។ ប៉ុន្ដែ ១ពិន្ទុដែលទើបរកបាននេះ បានជួយក្រុមបឹងកេតឲ្យរក្សាកៅអីកំពូលតារាងមាន ៣៤ពិន្ទុ ក្រោយឆ្លងកាត់ ១៣ប្រកួតឈ្នះ១១ ស្មើ១ និងចាញ់១ ។ ចំណែកក្រុមក្រសួងការពារជាតិ បន្ដឈរលេខ២ ក្រោយប្រកួតបាន ១២លើកឈ្នះ៩ ស្មើ១ និងចាញ់២ មាន ២៨ពិន្ទុ ៕

13707715_1766129390291228_5751187504091925261_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ