ក្លឹប Middlesbrough ទិញខ្សែការពាររបស់ក្លឹប Valencia កីឡាករ Antonio Barragan 

ក្លឹប Middlesbrough ដែលបានត្រលប់មកលេងនៅលីកកំពូលនៃប្រទេស អង់គ្លេស វិញនារដូវកាល ២០១៦-២០១៧ នោះបានទិញខ្សែការពារឆ្នើមរបស់ក្លឹប Valencia កីឡាករ Antonio Barragan ក្នុងកុងត្រារយៈពេល ៣ ឆ្នាំដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្លឹប Valencia បាន ១០០ ប្រកួត រកបាន ២ គ្រាប់ បន្ទាប់ពីធ្លាប់លេងនៅក្លឹប Deportivo La Coruna និងក្លឹប Valladolid។

ខ្សែការពារស្លាប់ស្តាំរូបនេះធ្លាប់មានបទពិសោធន៍ក្នុងការលេងនៅលីកអង់គ្លេស កាលពីអាយុ ១៨ ឆ្នាំ ដោយលេងឲ្យក្លឹបហង្សក្រហម Liverpool។

កីឡាកររូបនេះគឺជាកីឡាករទី ៦ ដែលលោក Aitor Karanka បានទិញនៅរដូវកាលនេះដើម្បីត្រៀមប្រកួតនៅលីកកំពូលនៃប្រទេស អង់គ្លេស  Premier League ២០១៦-២០១៧៕

Antonio Barragan

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ